បរទេស៖ យោងតាមការអះអាង ដោយប្រធានទីភ្នាក់ងារ ស៊ើបការណ៍សំងាត់ CIA របស់សហរដ្ឋអាមេរិកលោក William Burns ម្សិលមិញនេះបានចេញមកធ្វើការ បដិសេធអំពីព័ត៌មាន ចចាមអារ៉ាម អំពីបញ្ហាសុខភាព របស់លោកប្រធានាធិបតីរុស្សី Vladimir Putin។
លោកបានបន្តបែបនេះ នៅឯវេទិកា Aspen Security Forumថា៖មានព័ត៌មានចចាមអារ៉ាម ជាច្រើន អំពីបញ្ហាសុខភាព របស់លោក Putin ហើយអ្វីដែលយើងអាច ប្រាប់បាននៅពេលនេះ គឺថាបុរសម្នាក់នេះ មានសុខភាពល្អខ្លាំង ជាធម្មតា។ព័ត៌មានទាំងនោះ មិនមែនជាព័ត៌មាន បែបផ្លូវការនោះឡើយ។
ការប្រកាសរបស់លោក William ធ្វើឡើងបន្តិចក្រោយការប្រកាស ដោយអ្នកនាំពាក្យ របស់វិមានក្រមឡាំងលោក Dmitry Peskov ដោយអះអាងថា សុខភាពរបស់មេដឹកនាំ រុស្សី ពិតជានៅល្អជាធម្មតា ហើយបានរិះគន់ថាព័ត៌មាន ដែលចេញផ្សាយ ដោយសារព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ របស់អ៊ុយក្រែន អាមេរិក និងអង់គ្លេស គឺគ្រាន់តែជារឿងបោកបញ្ចោត ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី