ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន​ ផ្ញើសារលិខិតអបអរសាទរ ចំពោះការបើកវេទិកាអភិវឌ្ឍន៍ យុវជនពិភពលោក

នៅថ្ងៃទី២១ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិតអបអរសាទរ ចំពោះការបើកវេទិកា អភិវឌ្ឍន៍យុវជនពិភពលោក។

លោក Xi Jinping បានគូសបញ្ជាក់ថា យុវជនតំណាងឱ្យក្តីសង្ឃឹម យុវជនបង្កើតថ្ងៃអនាគត ។ ប្រទេសចិនចាត់ទុកយុវជនជាកម្លាំងរស់រវើក និងស្វាហាប់សម្រាប់ជំរុញការអភិវឌ្ឍសង្គម ជាប់រហូតមក ដោយបានលើកទឹកចិត្តយុវជន ឱ្យបង្ហាញកម្លាំងយុវភាពដ៏ក្លៀវក្លា ក្នុងការអនុវត្តកិច្ចកសាងសហគមន៍ រួមវាសនាមនុស្សជាតិ រំពឹកងទុកថា វេទិកាអភិវឌ្ឍន៍យុវជនពិភពលោក អាចក្លាយជាវេទិកាដ៏សំខាន់ សម្រាប់យុវជនពិភពលោករួមចំណែក ដល់ការអភិវឌ្ឍសកល ហើយពិភពលោករួមគ្នា ជំរុញការអភិវឌ្ឍយុវជន បញ្ចេញសំឡេងយុវជន ចំពោះសាមគ្គីភាព នៃប្រជាជនពិភពលោក បំពេញបន្ថែមកម្លាំងយុវជន ចំពោះការអភិវឌ្ឍនិងការរីកចម្រើន នៃពិភពលោក។

លោក Xi Jinping បានសង្កត់ធ្ងន់ថា យុវជននៃប្រទេសនានា គួរផ្សព្វផ្សាយគុណតម្លៃរួម របស់មនុស្សជាតិស្តីពីសន្តិភាព អភិវឌ្ឍន៍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ជំរុញគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល តាមរយៈសកម្មភាពជាក់ស្តែង ដើម្បីរួមចំណែក ដល់ការអនុវត្តរបៀបវារៈ អភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ រួមគ្នាចារទំព័រ យុគសម័យថ្មីនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃយុវជនពិភពលោក៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top