ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន និងរុស្ស៊ី នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងគ្នា ស្តីពីការនាំចេញ គ្រាប់ធញ្ញជាតិខ្មៅ នៅតួកគី

អង់ការ៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ថា អ៊ុយក្រែន និងរុស្ស៊ី នៅថ្ងៃសុក្រ ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងដ៏ពិបាកមួយ ដែលត្រូវបានរចនាឡើង ដើម្បីជួយសម្រាលវិបត្តិស្បៀងអាហារពិភពលោក ដែលបណ្តាលមកពីការនាំចេញ គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលត្រូវបានរារាំង នាពេលកន្លងមក ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដ៏សំខាន់ លើកដំបូងរវាងភាគីជម្លោះ ចាប់តាំងពីការឈ្លានពានខែកុម្ភៈរបស់រុស្ស៊ី មកលើប្រទេសជិតខាងរបស់ខ្លួន បានមកនូវនឹងតម្លៃអាហារ ពិភពលោកកើនឡើងខ្ពស់ ហើយប្រជាជន នៅក្នុងប្រទេសក្រីក្របំផុតមួយចំនួន របស់ពិភពលោកកំពុងប្រឈម នឹងការអត់ឃ្លាន ។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ មកដល់ប្រទេសតួកគីកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ពិធីចុះហត្ថលេខានៅឯវិមាន Dolmabahce ដ៏ប្រណីតរបស់ទីក្រុងអ៊ីស្តង់ប៊ុល នៅលើច្រកសមុទ្រ Bosphorus ។

អ្នកនាំពាក្យរបស់មេដឹកនាំតួកគី លោក Ibrahim បានលើកឡើងថា “កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ដែលមានសារៈសំខាន់ សម្រាប់សន្តិសុខស្បៀងពិភពលោក នឹងត្រូវបានចុះហត្ថលេខា នៅទីក្រុងអ៊ីស្តង់ប៊ុល នៅ(ថ្ងៃសុក្រ)នេះ ក្រោមការគាំទ្រពីប្រធានាធិបតី (Recep Tayyip) Erdogan និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres រួមជាមួយគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី” ។

ស្រូវសាលីរហូតដល់ទៅ ២៥លានតោន និងគ្រាប់ធញ្ញជាតិផ្សេងទៀត ត្រូវបានរារាំង នៅកំពង់ផែអ៊ុយក្រែនដោយនាវាចម្បាំងរុស្ស៊ី និងគ្រាប់មីនដែលក្រុង គៀវ បានដាក់ដើម្បីបញ្ចៀស ការវាយប្រហារ ដោយការភ័យខ្លាច ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top