ព័ត៌មានអន្តរជាតិ

ប្លុកពាណិជ្ជកម្ម អាមេរិកខាងត្បូង មិនអនុញ្ញាត ឱ្យប្រធានាធិបតីអ៊ុយក្រែន ថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូល របស់ខ្លួន

បរទេស ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP គឺ ប្រទេស ប៉ារ៉ាហ្គាយ ដែលម្ចាស់ផ្ទះ បាននិយាយកាលពីថ្ងៃពុធថា ប្លុកពាណិជ្ជកម្ម Mercosur របស់អាមេរិកខាងត្បូង បានបដិសេធសំណើ របស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ដើម្បីនិយាយ នៅឯកិច្ចប្រជុំកំពូល របស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា សមាជិកប្លុកពាណិជ្ជកម្ម Mercosur រួមមាន ប្រទេស អាហ្សង់ទីន ប្រេស៊ីល អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ បានខកខានក្នុងការឈាន ដល់កិច្ចព្រមព្រៀងមួយស្តីពីថា តើត្រូវអញ្ជើញមេដឹកនាំ អ៊ុយក្រែន ឬយ៉ាងណា អនុរដ្ឋមន្ត្រីការបរទេស ប៉ារ៉ាហ្គាយ លោក Raul Cano បាននិយាយដោយបានបដិសេធ មិនបញ្ចេញឈ្មោះប្រទេស ដែលប្រឆាំង នឹងការអនុញ្ញាតនេះ។

រដ្ឋមន្ត្រីបានពន្យល់ថា “មិនមានការឯកភាពគ្នា លើការប្រាស្រ័យទាក់ទងបែបនេះទេ នោះហើយជាមូលហេតុ ដែលសមភាគី អ៊ុយក្រែន ត្រូវបានជូនដំណឹងរួចហើយថា ក្នុងកាលៈទេសៈបច្ចុប្បន្ន មិនមានលក្ខខណ្ឌអនុញ្ញាត ឱ្យនិយាយជាមួយប្រធានាធិបតី អ៊ុយក្រែនក្នុងទម្រង់ Mercosur នោះទេ” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top