បរទេស៖ សំណើរបស់អ៊ុយក្រែន ក្នុងការពន្យារពេលការទូទាត់បំណុលបរទេស បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ី បានទទួលការគាំទ្រពីម្ចាស់បំណុលសំខាន់ៗ របស់រដ្ឋាភិបាល និងម្ចាស់បំណុលឯកជន។
យោងតាមសារព័ត៌មាន Bloomberg ចេញផ្សាយកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលនៅទីក្រុង គៀវ ចង់យល់បានការព្រមជាមួយម្ចាស់ប័ណ្ណបំណុល លើការបង្កកការទូទាត់រយៈពេលពីរឆ្នាំ និងការផ្លាស់ប្តូរប័ណ្ណនៅលើអ្វី ដែលគេហៅថា ការធានាផលិតផលក្នុងស្រុកសរុបរបស់ខ្លួន នៅពាក់កណ្តាលខែក្រោយ។ អ៊ុយក្រែនបានដាក់សំណើជាផ្លូវការ ក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលចំនួន ២២,៨ ពាន់លានដុល្លារឡើងវិញ កាលពីថ្ងៃពុធ។
នៅក្នុងការអភិវឌ្ឍន៍ហិរញ្ញវត្ថុដ៏កម្រមួយ សម្រាប់អ៊ុយក្រែន ដែលសេដ្ឋកិច្ចដែលហែកហួរ ដោយសង្រ្គាមនឹងធ្លាក់ចុះ មួយភាគបីនៅឆ្នាំនេះ រដ្ឋាភិបាលមួយក្រុមនៅក្នុងក្លឹប Paris Club បានយល់ព្រមផ្អាកការទូទាត់បំណុល របស់ប្រទេសនេះ រហូតដល់ចុងឆ្នាំ ២០២៣ ហើយបានជំរុញឱ្យ ម្ចាស់បំណុលផ្សេងទៀតធ្វើដូចគ្នា។ តម្លៃនៃមូលបត្របំណុល ដែលមានស្រាប់របស់អធិបតេយ្យភាព បានកើនឡើងខ្ពស់។
វាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងហិរញ្ញវត្ថុ “បានទទួលការចង្អុលបង្ហាញច្បាស់លាស់ នៃការគាំទ្រ” សម្រាប់ផែនការនេះពីក្រុមជ្រើសរើស នៃម្ចាស់បំណុលធំបំផុតរបស់ខ្លួន រួមទាំងក្រុមហ៊ុន BlackRock Inc., Fidelity International និង Amia Capitaland Gemsstock Ltd ។
លោក Simon Quijano-Evans ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Gemcorp Capital Management Ltd បាននិយាយថា “សង្ឃឹមថាសហគមន៍អន្តរជាតិ និងទីភ្នាក់ងារវាយតម្លៃក៏មើលឃើញថា នេះជាជំហានដំបូងសម្រាប់ការពិភាក្សាជាសកល ដែលត្រូវការច្រើនរវាងអ្នកផ្តល់ប្រាក់កម្ចី ក្នុងវិស័យសាធារណៈ និងឯកជន អំពីរបៀបដែលល្អបំផុត ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន”៕ ប្រែសម្រួលៈ ណៃ តុលា