គណៈកម្មាធិការផែនការ បរមាណូជប៉ុន បានបើកធ្វើសន្និសីទ បណ្តោះអាសន្ន កាលពីថ្ងៃទី២២ ខែកក្កដា ដោយបានអនុម័តជាផ្លូវការ នូវផែនការបញ្ចេញទឹកសំណល់ នុយក្លេអ៊ែរ នៃស្ថានីយថាមពលអគ្គិសនី ដើរដោយថាមពល នុយក្លេអ៊ែរទី១ នៅកោះ Fukushima ចូលក្នុងសមុទ្រដែលបង្កើតឡើង ដោយក្រុមហ៊ុន ថាមពលអគ្គិសនីតូក្យូ ប្រទេសជប៉ុន ។
ទាក់ទិននឹងរឿងនេះ ក្នុងសន្និសីទ សារព័ត៌មាន ជាប្រចាំនៃក្រសួងការបរទេសចិន កាលពីថ្ងៃទី២២ ខែកក្កដា លោក Wang Wenbin អ្នកនាំពាក្យក្រសួង ការបរទេសចិន បានប្រតិកម្មឆ្លើយតបថា រឿងដែលគួរ ឱ្យសោកស្តាយនោះគឺ ប្រទេសជប៉ុនតែងតែមិនអើពើ ចំពោះការយកចិត្តទុកដាក់ និងសំណូមពរ ដ៏សមហេតុផល របស់សហគមន៍ អន្តរជាតិនិង ប្រជាជនជប៉ុន មិនដែលធ្វើការពិគ្រោះ ពិភាក្សាប្រកបដោយអត្ថន័យ យ៉ាងពេញលេញជាមួយភាគី ដែលមានផល ប្រយោជន៍ ពាក់ព័ន្ធ និងអង្គការអន្តរជាតិពាក់ព័ន្ធ បែរជាជំរុញការកសាង ខ្សែបំពង់បញ្ចេញទឹកសំណល់ ចូលក្នុងសមុទ្រនិង ការងារអនុម័ត ផែនការ បញ្ចេញទឹកសំណល់ចូលក្នុងសមុទ្រ តាមតែទំនើងចិត្ត ។ ទង្វើដែលមិនយកចិត្តទុកដាក់ កង្វល់របស់ភាគីនានា និងប៉ុនប៉ង បង្កើតការ ពិតមានស្រាប់របស់ជប៉ុន ពិតជាគ្មានទំនួលខុសត្រូវមែន ប្រទេសចិនប្រឆាំង យ៉ាងដាច់ខាត់ ចំពោះរឿងនេះ ។ ការចាត់ចែងទឹកសំណល់ នុយក្លេអ៊ែរនៅកោះ Fukushima មានទំនាក់ទំនងជាមួយបរិស្ថាន សមុទ្រពិភពលោក និងសុខភាព របស់សាធារណជន របស់ប្រទេសជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក មិនមែនជារឿង របស់ប្រទេសជប៉ុននោះទេ ៕
វិទ្យុមិត្តភាពកម្ពុជាចិន