ព័ត៌មានអន្តរជាតិ

អាមេរិកបញ្ចូន កញ្ចប់អាវុធថ្មី តម្លៃជិត៣០០លានដុល្លារទៀត ឲ្យអ៊ុយក្រែន

បរទេស៖ សេតវិមាន កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថាកញ្ចប់អាវុធ ដែលមានតម្លៃប្រមាណជា២៧០លានដុល្លារ ដែលជាជំនួយសន្តិសុខ ពីសំណាក់សហរដ្ឋអាមេរិក នឹងត្រូវបញ្ចូនទៅឲ្យ ប្រទេសអ៊ុយក្រែន។

យោងតាមការបញ្ជាក់ ដោយអក្ននាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ របស់អាមេរិក លោក John Kirby បានឲ្យដឹងទៀតដែរថាកញ្ចប់អាវុធ ទាំងនោះរួមមានទាំង ប្រព័ន្ធបាញ់រ៉ូក្កែត HIMARS ផងដ្រូន Phoenix Ghost ផងនិងអាវុធគ្រាប់រំសេវ ជាច្រើនផ្សេងទៀត។

គួរឲ្យដឹងដែរថា តាមរយៈកញ្ចប់ជំនួយ ជាអាវុធចុងក្រោយនេះរដ្ឋាភិបាល របស់លោក Joe Biden ប្រធានាធិបតីអាមេរិកបានផ្តល់ឲ្យ ដល់រដ្ឋាភិបាលទីក្រុងគៀវ សរុបប្រមាណជា
៨,២ពាន់លានដុល្លារ មកហើយគឺជាផ្នែកមួយ នៃកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិ អាមេរិក ដែលត្រូវបានអនុម័ត ដោយរសភាកាលពី ខែឧសភាកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top