តំណាងប្រទេសតួកគី រុស្ស៊ី អ៊ុយក្រែន និងអង្គការសហប្រជាជាតិបានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបញ្ហានាំចេញផលិតផលកសិកម្មពីកំពង់ផែសមុទ្រខ្មៅនៅទីក្រុងអ៊ីស្តង់ប៊ុលដែលជាទីក្រុងធំបំផុតនៃប្រទេសតួកគីកាលពីថ្ងៃទី ២២ខែកក្កដា។
សូមបញ្ជាក់ថា ខ្លឹមសារនៃកិច្ចព្រមព្រៀងរួមមាន៖ បង្កើតមជ្ឈមណ្ឌលសម្របសម្រួលរួមនៅក្រុងអ៊ីស្តង់ប៊ុល និងធានាឱ្យមានសុវត្ថិភាពនៃការដឹកជញ្ជូនស្បៀងអាហារ ភាគីទាំងពីររុស្ស៊ីនិងអ៊ុយក្រែនយល់ព្រមថានឹងមិនវាយប្រហារលើកប៉ាល់ដឹកកសិផលរបស់ភាគីម្ខាងទេ ហើយមជ្ឈមណ្ឌលសម្របសម្រួលរួមនៅអ៊ីស្តង់ប៊ុលនឹងត្រូវបានគ្រប់គ្រងដោយតំណាងដែលចាត់ចែងដោយភាគីទាំងពីរ ដើម្បីរួមគ្នាគ្រប់គ្រងនាវាដែលចេញចូលពីកំពង់ផែ។ កំពង់ផែអ៊ុយក្រែនចំនួនបី រួមមានទាំងកំពង់ផែ Odessaនឹងចាប់ផ្តើមនាំចេញស្បៀងនិងជីគីមីជាដើម។
ទាក់ទិននឹងរឿងនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២២ខែកក្កដាថា ប្រទេសចិនស្វាគមន៍ចំពោះការដែលរុស្ស៊ីនិងអ៊ុយក្រែនក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញស្បៀងរបស់អ៊ុយក្រែន។ សង្ឃឹមថា ភាគីពាក់ព័ន្ធនឹងរក្សាការសន្ទនានិងការចរចា ហើយបង្កើតលក្ខខណ្ឌសម្រាប់ការបញ្ចប់វិបត្តិនិងការសម្រេចបាននូវសន្តិភាពក្នុងពេលឆាប់ៗ៕
វិទ្យុមិត្តភាពកម្ពុជាចិន