អ្នកសារព័ត៌មានទទួលដំណឹងពីការិយាល័យវិស្វកម្ម យានអវកាសផ្ទុកមនុស្សនៃប្រទេសចិន បានឱ្យដឹងថា នៅវេលាម៉ោង៣និង១៣នាទីថ្ងៃទី២៥ខែកក្កដា តាមម៉ោងក្រុងប៉េកាំងបន្ទាប់ពី បានចូលក្នុងគន្លងតារាវិថី បន្ទប់ពិសោធន៍WenTianបានតភ្ជាប់គ្នាដោយជោគជ័យជាមួយបន្ទប់ស្នូលTianHe ការតភ្ជាប់ទាំងមូលបានដំណើរការ អស់រយៈពេលប្រហែល១៣ម៉ោង។
លោកស្រីZouXuemeiអគ្គវិស្វករនៃភារកិច្ចបាញ់បង្ហោះ បន្ទប់ពិសោធន៍WenTianនៃមជ្ឈមណ្ឌលគ្រប់គ្រង ការហោះហើរក្រុងប៉េកាំងបានថ្លែងថា និយាយសរុបទៅ ដំណើរតភ្ជាប់គ្នាទាំងមូលត្រូវបានគ្រប់គ្រង យ៉ាងត្រឹមត្រូវណាស់ ភារកិច្ចលើកនេះទទួលបានជោគជ័យដោយគាប់ប្រសើរ។
តាមផែនការដែលបានគ្រោងទុក បន្ទាប់មក ក្រុមអវកាសយានិក នៃយានអវកាស ShenZhou-14នឹងចូលក្នុងបន្ទប់ពិសោធន៍WenTian៕ វិទ្យុមិត្តភាពកម្ពុជាចិន