តបតាមសេចក្តីអញ្ជើញរបស់លោកXi Jinping ប្រធានរដ្ឋចិន លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី នឹងបំពេញទស្សនកិច្ចនៅចិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកក្កដា។
ចិន និងឥណ្ឌូណេស៊ី មានប្រវត្តិសាស្តផ្លាស់ប្តូរមេត្រីភាព តាំងពីយូរយារណាស់មកហើយ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ មានភាពកាន់តែស៊ីជម្រៅ។ ក្នុងអំឡុងពេលនេះ គំនិតផ្តួចផ្តើមមួយ ស្មារតីមួយ ផ្លូវដែកមួយ និងកិច្ចព្រមព្រៀងមួយ បានបង្ហាញពីការវិវឌ្ឍរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងយុគសម័យថ្មី។

*គំនិតផ្តួចផ្តើមមួយ
កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៣ ពេលអញ្ជើញបំពេញទស្សនកិច្ច នៅឥណ្ឌូណេស៊ី លោកXi Jinping ប្រធានរដ្ឋចិនបានលើកឡើង ជាលើកទីមួយនូវ គំនិតផ្តួចផ្តើមរួមគ្នាកសាង “ផ្លូវសូត្រសមុទ្រនៃសតវត្សរ៍ទី២១”។

*ស្មារតីមួយ
នាខែមេសា ឆ្នាំ២០១៥ លោកXi Jinping ប្រធានរដ្ឋចិនបានអញ្ជើញ ទៅចូលរួមសកម្មភាពអបអរខួបឆ្នាំទី ៦០ នៃការបើកកិច្ចប្រជុំបានឌុង។ នៅមជ្ឈមណ្ឌលសាលសន្និសីទក្រុងហ្សាកាតា តបតាមសេចក្តីអញ្ជើញ របស់លោកប្រធានាធិបតី Joko លោកXi Jinping បានឡើងថ្លែងសុន្ទរកថា មុនគេដោយបានគូសបញ្ជាក់ថា យើងគួរបន្តផ្សព្វផ្សាយស្មារតី នៃកិច្ចប្រជុំបានឌុង។

*ផ្លូវដែកមួយ
ផ្លូវដែកល្បឿនលឿនហ្សាកាតា-បានឌុង ដែលកសាងតាមស្តង់ដាចិន មានល្បឿនលឿនបំផុតអាចដល់ទៅ 350 គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនឹងក្លាយជាផ្លូវដែកល្បឿនលឿនទីមួយ ទាំងក្នុងប្រទេសឥណ្ឌូណេស៊ី និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

*កិច្ចព្រមព្រៀងមួយ
នាឆ្នាំ២០១១ កាលនោះឥណ្ឌូណេស៊ី ជាប្រធានតាមវេននៃសមាគមអាស៊ាន បានលើកឡើងជាលើកទីមួយនូវគំនិតផ្តួចផ្តើម «កិច្ចព្រមព្រៀងអំពីទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)» ។ លុះដល់ថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ RCEP មានសុពលភាពជាផ្លូវកា។

លោក Xi Jinping បានថ្លែងក្នុងពិធីបើកវេទិកា Boao សម្រាប់អាស៊ីថា កិច្ចព្រមព្រៀង RCEP បានលើកកម្ពស់កម្រិតតភ្ជាប់គ្នាក្នុងតំបន់ ត្រូវបន្តជំរុញឱ្យទ្វីបអាស៊ីបោះជំហានថ្មី ក្នុងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ៕ វិទ្យុមិត្តភាពកម្ពុជាចិន
