ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយកំពូល របស់អាមេរិកអះអាង​ថា យោធា​ចិន​បាន​ក្លាយ​ជា​គ្រោះថ្នាក់​ កាន់តែ​ខ្លាំង​ដល់​អាមេរិក និង​សម្ព័ន្ធមិត្ត

បរទេស៖ ឧត្តមសេនីយកំពូលរបស់អាមេរិក បានប្រកាសដោយព្រមានចំពោះយោធាចិន ដោយនិយាយថា វាកាន់តែឈ្លានពានក្នុងការជួបជាមួយ កងកម្លាំងយោធាផ្សេងទៀតដែលកំពុងប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលធ្វើឲ្យខ្លួនវា (ចិន) ក្លាយជាការគំរាមកំហែង កាន់តែខ្លាំងចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមសេនីយឯក Mark Milley ប្រធានអគ្គសេនាធិការចម្រុះ បាននិយាយកាលពីថ្ងៃអាទិត្យ អំឡុងពេលទស្សនកិច្ច នៅប្រទេសឥណ្ឌូនេស៊ីថា “សារនេះគឺ យោធាចិនទាំងនៅលើអាកាស និងនៅសមុទ្រ កាន់តែមានភាពឈ្លានពាន និងគួរឱ្យកត់សម្គាល់នៅក្នុងតំបន់ពិសេសនេះ” ។

លោក Milley បាននិយាយថា ការស្ទាក់ចាប់យន្តហោះ និងកប៉ាល់របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដោយកងកម្លាំងចិនបានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ ចំនួននៃអន្តរកម្មបែបនេះត្រូវបានចាត់ទុកថា “មិនមានសុវត្ថិភាព” ដោយមន្ទីរបញ្ចកោណ បានកើនឡើងស្រដៀងគ្នា។ នាពេលថ្មីៗនេះ ឧត្តមសេនីយ៍បានបញ្ជាឱ្យ បុគ្គលិករបស់លោកចងក្រងរបាយការណ៍ដែលរៀបរាប់លម្អិត អំពីអន្តរកម្មរវាងកងកម្លាំងចិន និងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់៕

ប្រែសម្រួល៖ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top