បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នឹងអាចឲ្យនាវាផ្ទុកគ្រាប់ធញ្ញជាតិ របស់ខ្លួន ជាច្រើនគ្រឿង ចាកចេញពីប្រទេស ជាលើកដំបូង តាមសមុទ្រខ្មៅ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោមកិច្ចព្រមព្រៀង ដែលមានជួយសម្រុះសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសតួគី កាលពីថ្ងៃសុក្រ កន្លងមកនេះ។
លោករដ្ឋមន្ត្រីក្រសួងកិច្ចការងារ ហេដ្ឋរចនាសម្ព័ន្ធ របស់ អ៊ុយក្រែន Oleksandr Kubrakov បានថ្លែងថា ប្រសិនបើមានការធានា ទាំងសងខាងអំពីបញ្ញាសន្តិសុខនោះកិច្ចព្រមព្រៀងនេះ នឹងដំណើរទៅយ៉ាងរលូន ជាមិនខាន ប៉ុន្តែបើមិនមានការ ធានាទេនោះប្រាកដណាស់ដំណើរការដឹកជញ្ជូន គឺមិនអាចទៅរួចឡើយ ។
គួរឲ្យដឹងដែរថា ក្រោយកិច្ចព្រមព្រៀងមួយថ្ងៃរុស្សី បានបើកការវាយប្រហារជាគ្រាប់មីស៊ីល ទៅលើផែសមុទ្រ Odesa ជាច្រើនគ្រាប់ ដែលវាបានកំពុងបង្កការភ័យខ្លាចថា កិច្ចព្រមព្រៀង ដើម្បីនាំចេញធញ្ញជាតិឡើងវិញ ទៅកាន់ទីផ្សារពិភពលោក លើកនេះ នឹងត្រឹមបានទទួលនូវការ បរាជ័យប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា គិតចាប់តាំងតែពីពេលមានជម្លោះ រវាងអ៊ុយក្រែននិងរុស្សី មកគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែនប្រមាណជា២០លានតោន កំពុងជាប់គាំង នៅក្នុងស្តុក ក្នុងប្រទេសពីព្រោះដោយសារតែរុស្សី បានបិទផ្លូវធ្វើដំណើរ តាមច្រកសមុទ្រខ្មៅទាំងស្រុង មិនឲ្យមានការឆ្លង កាត់ទាំងឡាយ
ណាឡើយនៅទីនេះ ៕
ប្រែសម្រួល៖ស៊ុនលី