ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ចោទចិនថា បានបង្ករឿងក្នុងការប្រជែង ទាមទារការគ្រប់គ្រង សមុទ្រចិនខាងត្បូង

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារសហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសចិន ពីការបង្កើន “ការបង្កហេតុ” ប្រឆាំងនឹងគូប្រជែងទាមទារ នៅក្នុងសមុទ្រចិនខាងត្បូង ហើយបានលើកឡើងថា “អាកប្បកិរិយាឈ្លានពាន និងគ្មានការទទួលខុសត្រូវ” របស់ខ្លួនមានន័យថា វាគ្រាន់តែជាបញ្ហានៃពេលវេលា មុនពេលឧបទ្ទវហេតុ ឬគ្រោះថ្នាក់ធំមួយប៉ុណ្ណោះ ។

លោកស្រី Jung Pak ជំនួយការលេខាធិការរងប្រចាំ តំបន់អាស៊ីបូព៌ានៃក្រសួងការបរទេស បានប្រាប់ដល់ក្រុមអ្នកគិត របស់សហរដ្ឋអាមេរិកថា មាន “និន្នាការច្បាស់លាស់ និងកើនឡើងនៃការបង្កហេតុរបស់ PRC ប្រឆាំងនឹងអ្នកទាមទារសមុទ្រចិនខាងត្បូង និងរដ្ឋផ្សេងទៀតដែលប្រតិបត្តិការ ស្របច្បាប់នៅក្នុងតំបន់” ដោយសំដៅទៅលើ សាធារណរដ្ឋប្រជាមានិតចិន ។

លោកស្រីបានប្រាប់ដល់មជ្ឈមណ្ឌល សម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិថា យន្តហោះរបស់ចិនបានចូលរួម កាន់តែខ្លាំងឡើងនៅក្នុងការ ស្ទាក់ចាប់យន្តហោះអូស្ត្រាលីដែល មិនមានសុវត្ថិភាពនៅក្នុងដែនអាកាស អន្តរជាតិពីលើសមុទ្រចិនខាងត្បូង ហើយនៅក្នុងឧប្បត្តិហេតុចំនួន៣ ដាច់ដោយឡែកពីគ្នាក្នុងរយៈពេល ប៉ុន្មានខែចុងក្រោយនេះបានប្រឈមមុខ នឹងសកម្មភាពស្រាវជ្រាវសមុទ្រ និងការរុករកថាមពលនៅក្នុងសេដ្ឋកិច្ចផ្តាច់មុខ។ តំបន់នៃប្រទេសហ្វីលីពីន។

ថ្លែងនៅពេលក្រោយ នៅក្នុងព្រឹត្តិការណ៍ដដែលនោះ លោក Ely Ratner ជំនួយការរដ្ឋមន្ត្រីការពារជាតិ ទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក បានលើកឡើងថា មានឧប្បត្តិហេតុ “រាប់សិប” នៅក្នុងឆមាសទី១នៃឆ្នាំនេះ ដែលពាក់ព័ន្ធនឹងយោធាចិន នៅសមុទ្រចិនខាងត្បូង ដែលជាការកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ។

លោកបានលើកឡើងថា “ក្រុងប៉េកាំងកំពុងសាកល្បង ជាប្រព័ន្ធនូវកម្រិតនៃការ ដោះស្រាយរួមរបស់យើង” ។

“តាមទស្សនៈរបស់ខ្ញុំ អាកប្បកិរិយាឈ្លានពាន និងគ្មានការទទួលខុសត្រូវនេះ តំណាងឱ្យការគំរាមកំហែង ដ៏សំខាន់បំផុតមួយចំពោះសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នាពេលបច្ចុប្បន្ននេះ រួមទាំងនៅសមុទ្រចិនខាងត្បូងផងដែរ ។ ហើយប្រសិនបើ PLA បន្តឥរិយាបថនេះ វាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ ។ មុនពេលមានឧប្បត្តិហេតុ ឬឧបទ្ទវហេតុធំមួយក្នុងតំបន់” លោកបានលើកឡើងដូច្នេះ ដោយចង់សំដៅទៅលើ កងកម្លាំងប្រដាប់អាវុធរបស់ចិនតែម្តង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top