បរទេស៖ យោងតាមការចេញផ្សាយដោយ Euronews កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែនជាច្រើនពាន់នាក់ បាននាំគ្នាធ្វើដំណើរចូលទៅកាន់ តំបន់ភាគខាងកើត និងភាគខាងត្បូងវិញហើយ នៃប្រទេសអ៊ុយក្រែនបន្ទាប់ពី តំបន់នេះបានទទួលរងនូវ ការប្រឈមមុខដាក់គ្នារវាង យោធាអ៊ុយក្រែននិងរុស្សីកន្លងមក។
ប្រភពដដែលបានសរសេរទៀតថា ទោះបីជាយ៉ាងណាក្តីតំបន់ទាំងពីរនេះ បច្ចុប្បន្នកំពុងបន្តកាន់កាប់ ដោយរដ្ឋាភិបាលនៃទីក្រុងគៀវផង និងរដ្ឋាភិបាល នៃទីក្រុងមូស្គូផងនៅឡើយ ដោយពួកគេបានលើកឡើងថា ការវិលត្រឡប់គឺទាំងប្រថុយប្រថាន ខណៈដែលស្ថានភាពស្ថេរភាព មិនទាន់ច្បាស់លាស់នៅឡើយ
បែបនេះ។
អភិបាលក្រុងម្នាក់នៃតំបន់ Donetsk បានបញ្ជាក់ថា៖ ពលរដ្ឋអ៊ុយក្រែនរាប់ពាន់នាក់ ដែលបានភៀសខ្លួនចេញពីតំបន់ Donetsk តាំងតែពីដើម ជម្លោះបាននាំគ្នាត្រឡប់មកវិញហើយ ហើយបច្ចុប្បន្នមានចំនួនប្រមាណជា ៧០ភាគរយ នៃចំនួនពលរដ្ឋដែលធ្លាប់ភៀសខ្លួនចេញ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
