ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន គ្រោងនឹងស្នើសុំហ្គាស ដោយឥតគិតថ្លៃ ដូចទៅនឹងការស្នើសុំ អាវុធពីអាមេរិក

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmigal កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា អ៊ុយក្រែន នឹងធ្វើការស្នើសុំហ្គាសពីសហរដ្ឋអាមេរិក ដូចទៅនឹងគោលការដែលខ្លួន ធ្លាប់បានស្នើសុំជាអាវុធ ពីអាមេរិក យ៉ាងដូច្នោះដែរ ពីព្រោះថារដូវរងាជិតឈានចូល មកដល់អ៊ុយក្រែន ពិតជាត្រូវការ ថាមពលមួយនេះយ៉ាងខ្លាំង។

លោក Shmigal បានប្រកាសបែបនេះ នៅក្នុងពេលកំពុងថ្លែងការណ៍ ទៅកាន់សភាជាតិ កាលពីថ្ងៃអង្គារម្សិលមិញ និងត្រូវបានយកមកចេញផ្សាយ ជាវិដេអូដោយប៉ុស្តិតេឡាក្រាមរបស់គាត់ ដោយក្នុងនោះគាត់បញ្ជាក់ថា៖ រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន បានឈានទៅដល់ការសម្រេចចិត្ត ក្នុងការដាក់ពាក្យស្នើសុំ រដ្ឋាភិបាលអាមេរិករួចហើយ ក្នុងការប្រើប្រាស់គោលការកំចីធនធានហ្កាស ឬ Gas Lend-Lease ដើម្បីយកមកប្រើប្រាស់ និងធ្វើឲ្យមានស្ថេរភាព ចំពោះរដូវរងារខាងមុខនេះ ជូនពលរដ្ឋរបស់ខ្លួន។

លោកបន្តទៀតដែរថា៖ការត្រៀមរៀបចំខ្លួន សម្រាប់រដូវរងារដ៏សែនលំបាក នៅតែបន្តកើតឡើង នៅក្នុងប្រវត្តិសាស្ត្ររបស់យើងនៅឡើយ ហើយអ៊ុយក្រែននឹងធ្វើអ្វីគ្រប់យ៉ាង ឲ្យអស់ពីលទ្ធភាពក្នុងការរៀបចំ នូវគ្រប់សេណារីយ៉ូជាមុន ជូនពលរដ្ឋរបស់យើង។

គួរឲ្យដឹងដែរថា បច្ចុប្បន្នរដ្ឋាភិបាលវ៉ាស៊ិនតោនបច្ចុប្បន្ន បានបញ្ជូនអាវុធដែលមានតម្លៃ រាប់លានដុល្លាររួចមកហើយ ជូនរដ្ឋាភិបាលអ៊ុយក្រែនដែលវាភាគច្រើន គឺស្ថិតនៅក្នុងកម្មវិធីមួយ ដែលមានឈ្មោះថា WWII-era ៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top