ព័ត៌មានអន្តរជាតិ

IMF កាត់បន្ថយការព្យាករណ៍ កំណើនសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២ មកត្រឹម ៣,២ភាគរយ

ហ្សឺណែវ ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកាត់បន្ថយការព្យាករណ៍កំណើន សេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ២០២២ មកត្រឹម ៣,២ ភាគរយ ធ្លាក់ចុះ ០,៤ភាគរយពីការព្យាករណ៍ ខែមេសា នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពថ្មី របស់ខ្លួន ចំពោះទស្សនវិស័យសេដ្ឋកិច្ច ពិភពលោក (WEO) ។

ភាពតក់ស្លុតជាច្រើន បានវាយលុក សេដ្ឋកិច្ចពិភពលោក ដែលចុះខ្សោយ ដោយសារជំងឺរាតត្បាតកូវីដ-១៩ រួមទាំងអតិផរណាខ្ពស់ ជាងការរំពឹងទុក នៅទូទាំងពិភពលោក ជាពិសេស នៅសហរដ្ឋអាមេរិក និងសេដ្ឋកិច្ចអឺរ៉ុប សំខាន់ៗ ដែលបង្កឱ្យមានលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង និងការលេចចេញ ជាអវិជ្ជមានបន្ថែមទៀត ពីវិបត្តិអ៊ុយក្រែន ។

ប្រធាន IMF លោក Pierre-Olivier Gourinchas បានប្រាប់សន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចពិភពលោក “កំពុងប្រឈមមុខនឹងភាព អាប់អួរកាន់តែខ្លាំងឡើង និងមិនច្បាស់លាស់” លោក បានប្រាប់សន្និសីទសារព័ត៌មាននិម្មិត កាលពីថ្ងៃអង្គារ ដោយកត់សម្គាល់ថា ហានិភ័យធ្លាក់ចុះជាច្រើន ដែលបានដាក់បង្ហាញនៅក្នុង WEO ខែមេសារបស់ IMF បានចាប់ផ្តើមលេចចេញជារូបរាង ។

លោកបានលើកឡើងថា “អតិផរណាក៏បានពង្រីកនៅ ក្នុងសេដ្ឋកិច្ចជាច្រើនផងដែរ ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់ នៃសម្ពាធនៃការចំណាយពីការ រំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងទីផ្សារការងារដ៏តឹងតែង ជាប្រវត្តិសាស្ត្រ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អតិផរណាសកលត្រូវ បានកែសម្រួលឡើងដោយសារតម្លៃអាហារ និងថាមពល ហើយត្រូវបានគេរំពឹងថា នឹងឈានដល់ ៦,៦ភាគរយនៅក្នុង សេដ្ឋកិច្ចជឿនលឿន និង ៩,៥ភាគរយនៅក្នុងទីផ្សារ ដែលកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ នៅឆ្នាំនេះ – ការកែប្រែកើនឡើងនៃ ០,៩ និង ០,៨ភាគរយរៀងគ្នា នេះបើយោងតាម WEO ធ្វើបច្ចុប្បន្នភាព ។

ប្រភពបានឲ្យដឹងថានៅឆ្នាំ២០២៣ គោលនយោបាយរូបិយវត្ថុ ដែលមិនអតិផរណាត្រូវបានគេរំពឹងថា នឹងខាំ ដោយទិន្នផលពិភពលោកកើនឡើងត្រឹមតែ ២,៩ភាគរយប៉ុណ្ណោះ។លោក Gourinchas បានកត់សម្គាល់ថា ហានិភ័យចំពោះទស្សនវិស័យគឺ “លំអៀងយ៉ាងខ្លាំង ទៅនឹងការធ្លាក់ចុះ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top