ព័ត៌មានអន្តរជាតិ

បទវិភាគស៊ិនហួ៖ ជប៉ុន ត្រូវតែបញ្ចប់ផែនការ បំពុលមហាសមុទ្រប៉ាស៊ីហ្វិក

តូក្យូ៖ អាជ្ញាធរថាមពលនុយក្លេអ៊ែរ ក្នុងប្រទេសជប៉ុន នាពេលថ្មីៗនេះបានអនុញ្ញាត ឱ្យមានផែនការដ៏ចម្រូងចម្រាសមួយ ដើម្បីបញ្ចេញទឹកសំណល់វិទ្យុសកម្ម ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលខូចចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាមហាសមុទ្រ ដែលប៉ះពាល់ ដោយប្រទេស និងតំបន់ជាច្រើន។

ការសម្រេចចិត្តរបស់អាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែរ គឺជាវិធានការដ៏គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ។ វាមិនយកចិត្តទុកដាក់ចំពោះសុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាជនខ្លួន និងអ្នកដែលនៅក្នុងប្រទេសជិតខាងនោះទេ។ វាបង្ហាញជាថ្មីម្តងទៀត នូវធម្មជាតិគ្មានមនសិការ របស់រដ្ឋាភិបាលជប៉ុន។

ឆ្លើយតបទៅនឹងការយល់ព្រមនៃផែនការនេះ ពលរដ្ឋជប៉ុនបានដើរតាមផ្លូវតវ៉ា និងបញ្ចេញកំហឹងរបស់ពួកគេ។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្ដេជ្ញាចាត់វិធានការ ឆ្លើយតបដ៏ល្អបំផុត ទាំងក្នុងនិងខាងក្រៅហើយរដ្ឋាភិបាលចិន ក៏បានសម្ដែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ដែរ។

អ្នកធ្វើសេចក្តីសម្រេចចិត្ត របស់ប្រទេសជប៉ុន បានជ្រើសរើសបន្តតាមផែនការរបស់ពួកគេ ដោយគ្មានការពិគ្រោះយោបល់គ្រប់គ្រាន់ ជាមួយភាគីពាក់ព័ន្ធ និងស្ថាប័នអន្តរជាតិ។

មហាសមុទ្រប៉ាស៊ីហ្វិកមិនមែនជារបស់ជប៉ុនទេ។ ប្រទេសនិងតំបន់ទាំងអស់ នៅតាមបណ្តោយឆ្នេរសមុទ្រ មានសិទ្ធិគ្រប់បែបយ៉ាង ដើម្បីទាមទារឱ្យទីក្រុងតូក្យូ ធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ និងឆ្លើយតបទៅនឹងកង្វល់បន្ទាន់ និងស្របច្បាប់របស់ពួកគេស្របតាម។

ការព្រួយបារម្ភចម្បងមួយគឺទឹកកខ្វក់។ បន្ទាប់ពីរងការរលាយស្នូល រោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា បាននិងកំពុងបង្កើតបរិមាណដ៏ច្រើន នៃទឹកដែលមានជាតិវិទ្យុសកម្ម។ សារធាតុដូចជា tritium ដែលជាអនុផលវិទ្យុសកម្ម នៃរ៉េអាក់ទ័រនុយក្លេអ៊ែរ ពិបាកនឹងត្រង។ អ្នកជំនាញសមុទ្រមួយចំនួន ក៏បានលើកឡើងពីការព្រួយបារម្ភអំពីដាននៃ ruthenium, cobalt, strontium និង plutonium isotopes នៅក្នុងទឹកសំណល់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top