បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតអង់គ្លេសថា បញ្ហាអតិផរណា និងបញ្ហាកូវីដ របស់សហរដ្ឋអាមេរិក គឺគ្មានអ្វីធំដំនោះឡើយ ធៀបទៅនឹងទុក្ខលំបាក របស់អ៊ុយក្រែន នៅពេលនេះហើយអាមេរិក គួរតែគាំទ្រអ៊ុយក្រែន រហូតដល់ទទួលបានជ័យជំនះ។
ក្នុងខណៈដែលអាមេរិក កំពុងជួបវិបត្តិអតិផរណាខ្លាំង មិនធ្លាប់មានរយៈពេល ៤០ឆ្នាំចុងក្រោយ ព្រមទាំងតម្លៃថាមពលហ្គាសឡើងខ្លាំង និងវិបត្តិកូវីដផងនោះមានការស្ទាបស្ទង់មួយចំនួន បានរកឃើញថា បញ្ហាសេដ្ឋកិច្ចទាំងនេះ កំពុងដាក់សំពាធទៅលើ ពលរដ្ឋអាមេរិក ជាចជាងបញ្ហាវិបត្តិនៅអ៊ុយក្រែន។
ថ្លែងទៅកាន់អ្នកកាសែតលោក Piers Morgan លោក Zelensky បានបញ្ជាក់បែបនេះថា៖ ពលរដ្ឋអាមេរិក ដែលមិនពេញចិត្តទៅនឹងជំនួយ ដែលអាមេរិកបានផ្តល់ទៅឲ្យអ៊ុយក្រែន ប្រមាណជា៥៦ពាន់លានដុល្លារនោះ គួរយល់ឃើញថា ប្រទេសយើងទាំងពីរ គឺកំពុងប្រយុទ្ធដើម្បីទទួលបាន តម្លៃរបស់យើងមកវិញ។សង្គ្រាមនៅអ៊ុយក្រែន គឺជាសង្គ្រាមប្រឆាំងទៅនឹងតម្លៃ និងភាពជាអ្នកដឹកនាំរបស់អាមេរិក។ ដូច្នេះអ៊ុយក្រែនកំពុងបូជាជិវិត សម្រាប់រក្សាតម្លៃជូនអាមេរិក ព្រមទាំងរក្សាសន្តិភាព ជូនពិភពលោកផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
