ព័ត៌មានអន្តរជាតិ

អាមេរិក បំបែកកំណត់ត្រា មានករណីឆ្លងំជងឺអុតស្វា ច្រើនជាង គេលើពិភពលោក

វ៉ាស៊ីនតោន ៖ យោងតាមទិន្នន័យចុងក្រោយបំផុត ពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ របស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា សហរដ្ឋអាមេរិក បានបញ្ជាក់ពីករណីជំងឺ គ្រុនស្វាច្រើនជាង ៣៥០០ករណី ដែលជាចំនួនឆ្លងច្រើនជាងគេ លើពិភពលោក ។

ទិន្នន័យរបស់ CDC បានបង្ហាញថា គិតត្រឹមថ្ងៃអង្គារនេះ សរុបចំនួន ៣៥៩១ ករណី នៃជំងឺអុតស្វាត្រូវបានគេរាយការណ៍ នៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក មានករណីកើតជំងឺ អុតស្វា ច្រើនជាងគេ ក្នុងពិភពលោក ។ ញូវយ៉ក មានករណីច្រើនជាងគេ ដោយមាន ៩០០ ករណី តាមពីក្រោយដោយរដ្ឋកាលីហ្វ័រញ៉ា មាន ៣៥៦ករណី និងរដ្ឋ អ៊ីលីណយ មាន ៣៥០ករណី នេះបើយោងតាមទិន្នន័យរបស់ CDC ។

អ្នកជំនាញផ្នែកសុខភាព បានឲ្យដឹងថា ដោយសារការធ្វើតេស្តសាកល្បង នៅសហរដ្ឋអាមេរិក មានឧបសគ្គ នោះករណីជំងឺអុតស្វាទំនង ជាត្រូវបានរាប់មិនគ្រប់ ។

CDC បានបញ្ជាក់ករណីពីរ នៃជំងឺស្វាចំពោះកុមារ កាលពីថ្ងៃសុក្រ ។ ករណីមួយ គឺកុមារ ដែលទើបចេះដើរតេះតះ ដែលជាអ្នករស់នៅ រដ្ឋកាលីហ្វ័រញ៉ា។ ម្នាក់ទៀតជាទារកដែលមិនមែន ជាអ្នករស់នៅសហរដ្ឋអាមេរិក ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top