ព័ត៌មានអន្តរជាតិ

Update ៖ កងកម្លាំងរុស្ស៊ី ចូលកាន់កាប់តំបន់ រោងចក្រធំបំផុតទី២ របស់អ៊ុយក្រែន

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ថា កងកម្លាំងរុស្ស៊ី បានចូលកាន់កាប់រោងចក្រ ថាមពលធំបំផុតទីពីរ របស់អ៊ុយក្រែន ។ នេះបើតាមទីប្រឹក្សាប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelenskyy បានឲ្យដឹងកាលពីថ្ងៃពុធ បន្ទាប់ពីការអះអាង ពីមុនដោយកងកម្លាំងគាំទ្រ ដោយរុស្ស៊ីថា បានចាប់យកក្រុង នេះនៅដដែល ។

ការរឹបអូសយករោងចក្រ ថាមពលធ្យូងថ្ម Vuhlehirsk សម័យសូវៀត នៅភាគខាងកើត អ៊ុយក្រែន នឹងក្លាយជាការទទួលបានយុទ្ធសាស្ត្រដំបូង របស់ទីក្រុងម៉ូស្គូ ក្នុងរយៈពេលជាង៣សប្តាហ៍ នៅក្នុងអ្វីដែលខ្លួនហៅថា “ប្រតិបត្តិការពិសេស” របស់ខ្លួនដើម្បីគ្មានយោធា និង “ធ្វើឱ្យខូចខាត” អ្នកជិតខាងរបស់ខ្លួន ។

ទីប្រឹក្សា Oleksiy Arestovych បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយ ដែលបានបង្ហោះនៅលើបណ្តាញ YouTube ថា “ពួកគេសម្រេចបាន នូវអត្ថប្រយោជន៍យុទ្ធសាស្ត្រដ៏តូចមួយ ហើយពួកគេបានចាប់យក Vuhlehirsk” ។

លោក Arestovych បានបញ្ជាក់ថា ប្រទេសរុស្ស៊ីកំពុងអនុវត្ត “ការដាក់ពង្រាយឡើងវិញដ៏ធំ” នៃកងទ័ពទៅកាន់តំបន់ភាគខាងត្បូងចំនួន៣ ។

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលរដ្ឋាភិបាល របស់គាត់ពណ៌នា ការឈ្លានពានរបស់រុស្ស៊ីថា ជាសង្គ្រាមឈ្លានពាន ដែលមិនមានការបង្កហេតុ បានថ្លែងកាលពីថ្ងៃពុធថា លោកមានគម្រោងការសន្ទនា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលជាការលើកដំបូងរវាងអ្នកការទូតទាំង២ ចាប់តាំងពីមុន ពេលចាប់ផ្តើមសង្រ្គាម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top