ព័ត៌មានអន្តរជាតិ

លោក Xi ព្រមានលោក Biden ចំៗលើបញ្ហាកោះតៃវ៉ាន់ តាមការសន្ទនាលើទូរស័ព្ទ

បរទេស៖ ប្រធានាធិបតិចិនលោក Xi Jingping កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្លែងបែបព្រមាន ទៅកាន់ប្រធានាធិបតីអាមេរិក លោក Joe Biden ថាកោះតៃវ៉ាន់គឺជាផ្នែក នៃប្រទេសចិនហើយពលរដ្ឋចិន ១,៤ពាន់លាននាក់ នឹងមិនអាចអត់ធ្មត់ទទួលយកបានឡើយនូវ សកម្មភាពណាមួយដែលព្យាយាម ផ្តាច់ខ្លួនចេញពីដែនដីរបស់ចិននោះ។

ការព្រមានរបស់លោក Xi នៅក្នុងពេលដែលមានការកើនឡើង នៃកំដៅរវាងអាមេរិកចិនក្នុងគ្រា ដែលប្រធានសភាអាមេរិកលោកស្រី Nancy Pelosi នឹងត្រូវធ្វើដំណើរមក បំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ នាខែក្រោយនោះហើយ ដែលរដ្ឋាភិបាលចិនក៏បាន ចេញមកព្រមានជាច្រើនដង រួចមកហើយដែរ។

លោក Xi ក៏បានលើកឡើងផងដែរទៀតថា៖ ប្រវត្តិសាស្ត្រដែលចិន ធ្លាប់បានរៀបរាប់គឺមានភាពច្បាស់លាស់ ខ្លាំងណាស់ដែលការពិតគឺ ទាំងកោះតៃវ៉ាន់និងច្រកសមុទ្រ
របស់កោះតៃវ៉ាន់គឺជា របស់ចិនតែមួយប៉ុណ្ណោះ ។

លោក Xi បានថ្លែងប្រាប់ទៅកាន់លោក Biden ទៀតថា៖ ចិននៅតែប្រឆាំងដាច់ខាតចំពោះការ ប៉ុនប៉ង់ព្យាយាមណាមួយដើម្បីផ្តាច់ខ្លួន កោះតៃវ៉ាន់ចេញពីចិន ហើយចិននឹងមិនទទួលយកបញ្ហានេះ បានដាច់ខាតទោះបីជាក្នុងទំរង់ណាក៏ដោយ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top