ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំងដាច់ខាត ចំពោះឯករាជ្យភាពតៃវ៉ាន់ និងការជ្រៀតជ្រែក ពីខាងក្រៅ

ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការធ្វើអបគមន៍ ដែលសំដៅទៅលើ “ឯករាជ្យភាពតៃវ៉ាន់” និងការជ្រៀតជ្រែកពីខាងក្រៅ ហើយមិនអនុញ្ញាត ឱ្យមានបន្ទប់ណាមួយ សម្រាប់កងកម្លាំង “ឯករាជ្យតៃវ៉ាន់” ក្នុងទម្រង់បែបណានោះទេ ។

ប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង បានធ្វើការកត់សម្គាល់ នៅពេលកំពុងពិភាក្សាគ្នា តាមទូរស័ព្ទជាមួយសមភាគី អាមេរិកលោក ចូ បៃដិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោកបានជំរុញឲ្យភាគី អាមេរិក គោរពគោលការណ៍ចិន តែមួយ និងអនុវត្ត គោលការណ៍ នៃសេចក្តីថ្លែងការណ៍រួមទាំង ៣ រវាងចិន-អាមេរិក ទាំងក្នុងពាក្យសម្ដី និងក្នុងសកម្មភាព ។

លោកបៃដិន បានលើកឡើងថា កិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងចិនផ្តល់ផលប្រយោជន៍ មិនត្រឹមតែប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រជាជន នៃប្រទេសទាំងអស់ផងដែរ ។

លោកបានរំលឹកឡើងវិញថា គោលនយោបាយចិនតែមួយ របស់សហរដ្ឋអាមេរិក មិនផ្លាស់ប្តូរ ហើយនឹងមិនផ្លាស់ប្តូរ ហើយថាសហរដ្ឋអាមេរិកមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” នោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top