ព័ត៌មានអន្តរជាតិ

Update ៖ ប្រធានាធិបតីអ៊ុយក្រែន Zelenskyy ថ្លែងថា អំពើភេរវកម្ម ដោយមីស៊ីលរបស់រុស្ស៊ី បណ្តាលឲ្យមនុស្ស ស្លាប់ជាច្រើននាក់

គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ថា ការវាយប្រហាររបស់រុស្ស៊ីលើមូលដ្ឋានយោធា និងអគារលំនៅដ្ឋាននៅទូទាំង អ៊ុយក្រែន ដែលពោរពេញដោយសង្រ្គាម កាលពីថ្ងៃព្រហស្បតិ៍ បានបណ្តាលឱ្យមនុស្សស្លាប់ ជាច្រើននាក់ នៅក្នុងការវាយប្រហារនេះ ។ លោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelenskyy បានពិពណ៌នាថា ជា “អំពើភេរវកម្មដោយមីស៊ីល” ។

ការវាយប្រហារ ដ៏សាហាវបំផុត ដែលបានវាយប្រហារតំបន់កណ្តាលក្រុង Kyrovograd បានកើតឡើងនៅគ្រា ដែលប្រទេសនេះ កំពុងប្រារព្ធទិវាដំបូង នៃភាពជារដ្ឋអ៊ុយក្រែន ដែលត្រូវបានប្រកាស ដោយលោក Zelenskyy នៅមុននេះ។

ការលុកលុយរបស់រុស្សី បានក្លាយទៅជាសង្រ្គាមដ៏ឃោរឃៅ នៃការបំផ្លាញ និងការប្រយុទ្ធដោយកាំភ្លើងធំនៅជួរមុខ។ ភាគីទាំង២កំពុងវាយប្រហារ គោលដៅនៅពីក្រោយខ្សែប្រយុទ្ធជួរមុខ ដើម្បីបង្ខូចសមត្ថភាពអ្នកដទៃក្នុងការប្រយុទ្ធប្រឆាំង នឹងជម្លោះដែលអូសបន្លាយ ។

លោក Andriy Raikovich អភិបាលតំបន់ បានលើកឡើងនៅក្នុងវីដេអូមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ថា “មនុស្ស២៥នាក់ត្រូវបានផ្ទេរ ទៅកាន់កន្លែងព្យាបាល និងកំពុងទទួលការព្យាបាល ។ ៥នាក់បានស្លាប់” ។

ទីភ្នាក់ងារសារព័ត៌មាន Interfaxe-Ukraine បានដកស្រង់សម្តីលោក Raikovich ថា មានទាហាន១២នាក់ក្នុងចំណោមអ្នករងរបួសទាំងនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top