ព័ត៌មានអន្តរជាតិ

ចិន ព្រមានផែនការ ដាក់ពង្រាយកងទ័ពមីស៊ីល របស់អាមេរិក នៅជប៉ុន

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន ឲ្យដឹងថា ប្រទេសចិន នឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ ប្រសិនបើសហរដ្ឋអាមេរិក ធ្វើតាមផែនការដាក់ ពង្រាយកងទ័ពមីស៊ីល របស់ខ្លួននៅក្នុងប្រទេសជប៉ុន ។

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិន បានធ្វើការលើកឡើងខាងលើ ក្នុងការឆ្លើយតបនឹង ការស៊ើបអង្កេត របស់សារព័ត៌មាន ទាក់ទងនឹងបញ្ហានេះ។

លោក Wu បានលើកឡើងថា ចេតនា របស់សហរដ្ឋអាមេរិក ក្នុងការធ្វើទង្វើបែបនេះ គឺមានគ្រោះថ្នាក់ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ នៃបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top