ម៉ូស្គូ ៖ នាវាដឹកប្រេងរបស់រុស្ស៊ី និងចិន កំពុងធ្វើការផ្ទេរប្រេងឆៅ ពីកប៉ាល់ទៅកប៉ាល់ ដែលមានហានិភ័យខ្ពស់ នៅកន្លែង ដែលបានបង្កើតឡើងថ្មី នៅកណ្តាលមហាសមុទ្រ អាត្លង់ទិក ។
ការវិភាគបានតាមដានយ៉ាងហោច មានកប៉ាល់ដឹកប្រេងរាប់សិបគ្រឿង ដែលពាក់ព័ន្ធនឹងការផ្ទេរ ឬទទួលប្រេងឆៅ ដែលមានដើមកំណើតពីរុស្ស៊ី ដែលបន្ទាប់មកបានចេញ ដំណើរទៅកាន់គោលដៅនានា ក្នុងអាស៊ី ជាពិសេសប្រទេសចិន។
ការផ្ទេរដែលកំពុងកើតឡើងប្រហែល ១៤៨០ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ព័រទុយហ្គាល់ បានធ្វើឱ្យមានការព្រួយ បារម្ភអំពីឧបទ្ទវហេតុ នៅសមុទ្រជាមួយនឹង ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ឬអេកូឡូស៊ី ។
ការស្រាវជ្រាវត្រូវ បានអនុវត្តដោយ Lloyd’s List ដែលជាទស្សនាវដ្តីដឹកជញ្ជូន ដែលដំណើរការយូរមកហើយ ដែលផ្តល់ការយល់ដឹងអំពីដែនសមុទ្រ និងទិន្នន័យពាក់ព័ន្ធ ពីជុំវិញពិភពលោក ។ ប្រភពថាមជ្ឈមណ្ឌលផ្ទេរពីកប៉ាល់ ទៅកប៉ាល់ តំណាងឱ្យករណី នៃម្ចាស់ដែលទទួលយក “ហានិភ័យធំសម្រាប់លុយធំ” ។
អ្នកជំនាញជឿថា ការផ្ទេរពីកប៉ាល់ទៅកប៉ាល់ពាក់កណ្តាលអាត្លង់ទិក នឹងបង្កបញ្ហាប្រឈមផ្នែកដឹកជញ្ជូន ដល់សមាជិកនាវិក និងធ្វើឱ្យប៉ះពាល់ដល់ សុវត្ថិភាពរបស់ពួកគេនៅសមុទ្រ ។ ប្រតិបត្តិការបែបនេះក៏អាចអនុញ្ញាត ឱ្យមានការជួញដូរប្រេងពីប្រទេស ដែលជាប់ក្នុងបញ្ជីខ្មៅផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា