ព័ត៌មានអន្តរជាតិ

មន្ត្រីអាមេរិកអះអាងថា កងទ័ពរុស្សីជាង ៧៥ ០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួស ក្នុងការលុកលុយរបស់រុស្ស៊ី មកកាន់អ៊ុយក្រែន

បរទេស៖ មន្ត្រីអាមេរិកបាននិយាយថា កងទ័ពរុស្សីជាង ៧៥ ០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួស ជាផ្នែកនៃការលុកលុយរបស់រុស្ស៊ី មកកាន់អ៊ុយក្រែន នេះបើយោងតាមរបាយការណ៍ជាច្រើន។

យោងតាមសារព័ត៌មាន BUSINESSES INSIDER ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា តួលេខនេះនឹងតំណាងឱ្យប្រហែល ពាក់កណ្តាលនៃចំនួនកងទ័ពសរុបដែលរុស្ស៊ី បានបញ្ជូនទៅអ៊ុយក្រែននៅពេល ចាប់ផ្តើមការឈ្លានពានរបស់ខ្លួន។ តួលេខនេះ វាខ្ពស់ជាងការប៉ាន់ស្មាន ដែលមន្ត្រីអាមេរិកបានផ្តល់ជាសាធារណៈ។

អ្នកយកព័ត៌មាន CNN លោក Michael Cohen បានសរសេរនៅលើ Twitter កាលពីថ្ងៃពុធថា អ្នកតំណាង Elissa Slotkin បានប្រាប់ CNN ថា លោកស្រី និងសមាជិកសភាផ្សេងទៀតត្រូវបានផ្តល់តួលេខ ៧៥ ០០០នាក់ នៅថ្ងៃនោះដោយមន្ត្រីសហរដ្ឋអាមេរិក។

ចំណែក កាសែត New York Times វិញ ដែលដកស្រង់សម្តីសមាជិកសភាម្នាក់ បានរាយការណ៍ថា តួលេខនេះត្រូវបានផ្តល់ឱ្យ នៅក្នុងសន្និសីទរួមមួយ ដោយក្រសួងការបរទេស ក្រសួងការពារជាតិ អគ្គសេនាធិការចម្រុះ និងការិយាល័យនាយកស៊ើបការណ៍ជាតិ៕

ការប៉ាន់ប្រមាណសម្រាប់ ការបាត់បង់កងទ័ពរុស្ស៊ី មានភាពខុសប្លែកគ្នា ហើយរុស្ស៊ីខ្លួនឯងមិនបានផ្តល់ តួលេខផ្លូវការអស់រយៈពេលជាច្រើនខែ។

នាយក CIA លោក William Burns បានប៉ាន់ប្រមាណកាលពីសប្តាហ៍មុនថា កងទ័ពរុស្សីប្រហែល ១៥ ០០០នាក់ ត្រូវបានសម្លាប់ និងប្រហែល ៤៥ ០០០នាក់បានរងរបួស ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៦០ ០០០ នាក់៕

ប្រែសម្រួល៖ ណៃ តុលា

To Top