ព័ត៌មានអន្តរជាតិ

ប្រមុខការទូត អាមេរិក-រុស្ស៊ី ជួបពិភាក្សាគ្នាតាមទូរស័ព្ទ ស្ដីពីជម្លោះនៅអផុយក្រែន

ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken បានជួបពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេស អ៊ុយក្រែន ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃសុក្រ ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក Lavrov បានគូសបញ្ជាក់អំពីវិធីសាស្រ្ត ជាគោលការណ៍របស់រុស្ស៊ី ទាក់ទងនឹងប្រតិបត្តិការយោធា ពិសេសដែលកំពុងបន្ត ដោយសង្កត់ធ្ងន់ថា គោលដៅ និងគោលបំណងរបស់ខ្លួន នឹង ត្រូវបានសម្រេច។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀងថា ពួកគេក៏បានពិភាក្សា អំពីសន្តិសុខស្បៀងពិភពលោក និងបញ្ហានៃទំនាក់ទំនងទ្វេភាគីផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top