ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាហ្សង់ទីន៖ ការរុះរើគណៈរដ្ឋមន្ត្រី គឺដើម្បីឆ្លើយតបទៅនឹង បញ្ហាប្រឈមសេដ្ឋកិច្ច

អាហ្សង់ទីន៖ ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez បានឲ្យដឹងថា ការរៀបចំគណៈរដ្ឋមន្ត្រី របស់លោកឡើងវិញ គឺជាការឆ្លើយតបទៅនឹង បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដែលកំពុងប្រឈមមុខ នឹងប្រទេសនៅអាមេរិកខាងត្បូង។

លោកប្រធានាធិបតីបានបង្ហោះនៅលើបណ្ដាញ Twitter ឲ្យដឹងថា “ខ្ញុំបានកោះហៅលោក Sergio Massa ឱ្យចូលរួមជាមួយក្រុមរដ្ឋាភិបាល។ ចក្ខុវិស័យ សមត្ថភាព និងបទពិសោធន៍របស់លោក នឹងអនុញ្ញាតឱ្យយើងបន្តធ្វើការ និងកែលម្អផែនទីបង្ហាញផ្លូវ ដែលយើងបានដាក់ចេញ” ។

កាលពីថ្ងៃព្រហស្បតិ៍ លោក Fernandez បានបង្រួបបង្រួមក្រសួងទាំងបី នៃសេដ្ឋកិច្ច ការអភិវឌ្ឍន៍ផលិតភាព និងកសិកម្ម បសុសត្វ និងនេសាទ ទៅជាផលប័ត្រតែមួយជាមួយ Massa ដែលជាប្រធានសភាតំណាង បច្ចុប្បន្នជាអ្នកកាន់តំណែង។

លោកបានបន្ថែមថា “អ្វីដែលយើងបានជួបប្រទះក្នុងប្រទេស និងជាសង្គមមួយ ក្នុងប៉ុន្មានខែចុងក្រោយនេះ និងជាពិសេសនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បង្ខំឱ្យយើងមានការសម្របសម្រួល កាន់តែប្រសើរឡើង ដោយអំពាវនាវឱ្យមានការខិតខំ ប្រឹងប្រែងរួមគ្នានៃកម្លាំងផលិតភាព” ។

ជាផ្នែកមួយនៃវិធានការនេះ លោក Fernandez បានតែងតាំងលោក Silvina Batakis ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ជាប្រធានថ្មី នៃធនាគារគ្រប់គ្រង ដោយរដ្ឋនៃប្រទេសអាហ្សង់ទីន ខណៈដែលលោក Daniel Scioli ដែលទទួលបន្ទុកក្រសួងអភិវឌ្ឍន៍ ផលិតភាពនឹងត្រលប់មកវិញ ទៅកាន់ស្ថានទូតអាហ្សង់ទីន ប្រចាំប្រទេសប្រេស៊ីល។

ចាប់តាំងពីដើមខែកក្កដាមក ប្រទេសនេះបាននឹងកំពុងប្រឈមមុខ នឹងការទម្លាក់តម្លៃរូបិយប័ណ្ណរបស់ខ្លួន ធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលត្រូវបានដកស្រង់ កាលពីថ្ងៃសុក្រនៅ ១៣៨,២៩ ប៉េសូអាហ្សង់ទីន នៅក្នុងទីផ្សារផ្លូវការ និង ៣០៣ប៉េសូអាហ្សង់ទីន នៅក្នុងទីផ្សារងងឹត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top