ព័ត៌មានអន្តរជាតិ

ចិន ប្តេជ្ញា​ចាត់វិធានការ ​តបត​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​អាមេរិក ​ប្រជែងចូលបន្ទាត់ក្រហម​របស់ខ្លួន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានឲ្យដឹងថា ប្រសិនបើសហរដ្ឋអាមេរិក ប្រឈមនឹងបន្ទាត់ក្រហមរបស់ប្រទេសចិន ក្រុងប៉េកាំង នឹងឆ្លើយតបជាមួយនឹងវិធានការ ឆ្លើយតបយ៉ាងម៉ឺងម៉ាត់។

លោក Zhao បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ នៅពេលឆ្លើយសំណួរថាតើ ភាគីសហរដ្ឋអាមេរិក ត្រូវតែទទួលនូវផលវិបាកទាំងអស់ ដែលកើតឡើងពីវានោះ លោក Zhao បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃមួយ នៅពេលឆ្លើយសំណួរថាតើដំណើរទស្សនកិច្ច ដ៏មានសក្តានុពលរបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ថា នឹងបំផ្លាញបរិយាកាស សម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់បន្ថែមទៀត រវាងចិន និងសហរដ្ឋអាមេរិក។  

លោក Zhao បានលើកឡើងថា ប្រមុខរដ្ឋទាំងពីរ មានការប្រាស្រ័យទាក់ទងគ្នា និងផ្លាស់ប្តូរគ្នាដោយស្មោះត្រង់លើទំនាក់ទំនងចិន-អាមេរិក  និង​បញ្ហា​ដែល​មាន​ផលប្រយោជន៍ ​ទៅវិញទៅមក ​ក្នុងអំឡុងពេល​កិច្ចពិភាក្សា​តាម​ទូរស័ព្ទ​ របស់​ពួកគេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

លោកបានបន្ដថា ថ្មីៗនេះ ប្រទេសចិន បាននិយាយម្តងហើយម្តងទៀត នូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួន និងជំហរដ៏ឧឡារិកក្នុងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះដំណើរទស្សនកិច្ច ដ៏មានសក្តានុពលរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់៕ ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top