ព័ត៌មានអន្តរជាតិ

ស្វីស នឹងអនុម័តលើវិធានការ ដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុប ប្រឆំាងនឹងប្រទេសចិន បើសិនជាឈ្លានពាន កោះតៃវ៉ាន់

ZURICH៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ថា ប្រធានទីភ្នាក់ងារស្វីស ដែលអនុវត្តទណ្ឌកម្មសេដ្ឋកិច្ចរំពឹងថា ប្រទេសអព្យាក្រឹតនឹងអនុម័តវិធានការ ដាក់ទណ្ឌកម្មណាមួយ ដែលសហភាពអឺរ៉ុប (EU) ចាប់ផ្តើមប្រឆាំងនឹងប្រទេសចិន ប្រសិនបើខ្លួនឈ្លានពានកោះតៃវ៉ាន់ ។

ប្រទេសចិន បាននិងកំពុងបង្កើន សកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ ដែលកំពុងស្វែង រកសម្ពាធ លើរដ្ឋាភិបាលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យនៅទីនោះ ឱ្យទទួលយកអធិបតេយ្យភាព របស់ចិន ។ រដ្ឋាភិបាលកោះតៃវ៉ាន់ លើកឡើងថា មានតែប្រជាជន២៣លាននាក់ របស់កោះនេះទេដែលអាចសម្រេចចិត្ត អនាគតរបស់ពួកគេ ហើយខណៈគ្រាដែលខ្លួនចង់បានសន្តិភាព វានឹងការពារខ្លួន ប្រសិនបើត្រូវបានវាយប្រហារ ។

នៅពេលសួរដោយកាសែត Neue Zuercher Zeitung ថាតើ ប្រទេសស្វីស នឹងអនុម័តទណ្ឌកម្មរបស់ EU ប្រឆាំងនឹងប្រទេសចិន ក្នុងករណីនេះ នាយកលេខាធិការដ្ឋាន កិច្ចការសេដ្ឋកិច្ច (SECO) Marie-Gabrielle Ineichen-Fleisch បានលើកឡើងថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងនឹងអនុម័តទណ្ឌកម្មបែបនេះ” ។

“ទោះជាយ៉ាងណាក៏ដោយ ទណ្ឌកម្មនៅក្នុងករណី របស់ប្រទេសចិន នឹងមានភាពធ្ងន់ធ្ងរជាង (ជាងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី) ពីព្រោះទំនាក់ទំនងសេដ្ឋកិច្ច មានសារៈសំខាន់ជាង។ មាននៅរុស្ស៊ី ប៉ុន្តែខ្ញុំសង្ឃឹមថា វានឹងមិនកើតឡើងនោះទេ” ។

ខាង Ineichen-Fleisch បានការពារកំណត់ត្រា របស់ប្រទេសស្វីសលើការអនុម័ត ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនរុស្ស៊ីជុំវិញការ ឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនក្នុងខែកុម្ភៈ ដែលទីក្រុងម៉ូស្គូពិពណ៌នាថា ជា “ប្រតិបត្តិការយោធាពិសេស” ។

សម្ពាធបានកើនឡើង នៅប្រទេសស្វីស ដែលជាទិសដៅដ៏ពេញ និយមសម្រាប់ឥស្សរជនរបស់ក្រុងម៉ូស្គូ និងជាកន្លែងកាន់កាប់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដើម្បីកំណត់អត្តសញ្ញាណ និងបង្កកទ្រព្យសម្បត្តិរបស់ប្រជាជន រុស្ស៊ីរាប់រយនាក់ដែលត្រូវបានដាក់ទណ្ឌកម្ម ។

គិតត្រឹមខែនេះ ប្រទេសស្វីសបានបង្កកទ្រព្យ សម្បត្តិហិរញ្ញវត្ថុរុស្ស៊ីចំនួន ៦,៧ពាន់លានហ្វ្រង់ ស្មើនឹង៧,៤ពាន់លានដុល្លារ និងអចលនទ្រព្យចំនួន១៥ ហើយ Ineichen-Fleisch បានលើកឡើងថា តួលេខនេះទំនងជាមិនផ្លាស់ប្តូរ ច្រើនទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top