បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាកងកម្លាំង និងអង្គភាពប៉ូលីស ការពារព្រំដែននៃប្រទេសអ៊ីរ៉ង់បានឈាន ទៅដល់ការប៉ះទង្គិចគ្នា
ជាមួយនឹងកងកម្លាំងយោធារបស់ តាលីបង់នៅភាគខាងកើតនៃប្រទេសកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
មន្ត្រីជាន់ខ្ពស់នៃ ក្រសួងមហាផ្ទៃរបស់អ៊ីរ៉ង់លោក Majid Mir-Ahmadi បាននិយាយថាកងកម្លាំងយោធាព្រំដែន របស់អាហ្គានីស្ថានបានបង្កជម្លោះ ថ្មីមួយតាមរយៈ
ការបាញ់គ្រាប់កាំភ្លើងជាច្រើនគ្រាប់ មកលើកងកម្លាំងការពារសន្តិសុខរបស់អ៊ីរ៉ង់ដែលនេះគឺជា មូលហេតុសំខាន់ដែលនាំឲ្យមានការប្រយុទ្ធគ្នា បានកើតឡើង។
ប្រភពដដែលបានបន្តទៀតថា ការប៉ះទង្គិចគ្នាបានអូសបន្លាយអស់រយៈពេលប្រហែលជា មួយម៉ោងមុនពេលដែលកងកម្លាំងសន្តិសុខរបស់អ៊ីរ៉ង់អាច ធ្វើឲ្យស្ថានភាពត្រឡប់មក
រកការគ្រប់គ្រងបានឡើងវិញ។
ដោយឡែកនៅលើបណ្តាញ សារព័ត៌មានផ្សព្វផ្សាយរបស់តាលីបង់ TOLO news បានចេញផ្សាយថា នៅក្នុងហេតុការណ៍លើកនេះវាបានបណ្តាលឲ្យ ទាហានរបស់តាលីបង់ម្នាក់
បាត់បង់ជីវិតនិងម្នាក់ទៀតទទួលរងរបួស៕
ប្រែសម្រួល៖ ស៊ុន លី