បរទេស៖ ប្រធានាធិបតីស្រីលង្កាលោក Ranil Wickremesinghe កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញមកថ្លែងថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF នឹងមិនអាចអនុញ្ញាតិឲ្យប្រទេសរបស់ លោកប្រើប្រាស់កញ្ចប់ជំនួយ បានឡើយរហូតដល់ចុងខែសីហា។
បញ្ហាចលាចលនៅទូទាំងប្រទេស គឺជាកត្តាដែលនាំឲ្យមានការរងចាំរហូតដល់ខែសីហាហើយ លោកបន្តថាយើងក៏មិនអាចមានអ្វីត្រូវទៅបន្ទោស អតីតប្រធានាធិបតីចាស់ បានឡើយប៉ុន្តែអំពាវនាវ សុំឲ្យមានការចូលរួមពីសំណាក់គ្រប់ភាគី ក្នុងការសហការគ្នាធ្វើយ៉ាងណាអាចស្តារប្រទេសដែល ដួលរលំវិស័យសេដ្ឋកិច្ចនេះ ឲ្យងើបឡើងវិញបាន។
លោកប្រធានាធិបតី ក៏បានបង្ហាញក្តីរំពឹងទុកទៀតដែរថា មកដល់ពេលនេះស្រីលង្កា មិនអាចផ្ញើក្តីសង្ឃឹមទៅលើ ប្រទេសណាទាំងស្រុងបានឡើយពីព្រោះថា
ពួកគេក៏នឹងរងចាំមើលរហូតដល់ កិច្ចព្រមព្រៀងជំនួយរបស់ IMF ត្រូវបានធ្វើឡើងជាមុនសិនផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
