ព័ត៌មានអន្តរជាតិ

បេក្ខភាពនាយករដ្ឋមន្ត្រីអង់គ្លេស ប្តេជ្ញាថា នឹងកាត់បន្ថយអត្រាពន្ធមូលដ្ឋានប្រមាណ ២០ភាគរយ នៅឆ្នាំ២០២៩

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ថា លោក Rishi Sunak ដែលតាមពីក្រោយក្នុងការប្រកួតប្រជែងដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ របស់ចក្រភពអង់គ្លេស បានប្តេជ្ញាកាត់បន្ថយអត្រាពន្ធមូលដ្ឋានចំនួន ២០ភាគរយ នៅឆ្នាំ២០២៩ នៅក្នុងការបោះចោលគ្រាប់ឡុកឡាក់ ដ៏មានសក្តានុពលដោយអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ ។

លោក Sunak ដែលធ្លាប់ត្រូវបានគេមើលឃើញថា ជាអ្នកមានចំណូលចិត្តជំនួសតំណែងលោក Boris Johnson នៅពេលដែលគាត់បានជួយ គ្រប់គ្រងសេដ្ឋកិច្ចតាមរយៈការបំផ្លិចបំផ្លាញដោយជំងឺរាតត្បាតកូវីដ-១៩ បានតស៊ូប្រឆាំងនឹងគូប្រជែងរបស់គាត់ គឺរដ្ឋមន្ត្រីការបរទេស Liz Truss ដែលបានសន្យាកាត់បន្ថយពន្ធភ្លាមៗផងដែរ ។

លោក Sunak បានឲ្យដឹងថា គាត់នៅតែផ្តោតលើការដោះស្រាយអតិផរណា ប៉ុន្តែនៅគ្រាដែលសម្រេចបាន គាត់នឹងអនុវត្តតាមផែនការដែលបាន ប្រកាសរួចហើយដើម្បីដកពន្ធលើប្រាក់ចំណូល១ផេន (រូបិយបណ្ណអង់គ្លេស) នៅឆ្នាំ២០២៤ ហើយបន្ទាប់មកដកប្រាក់៣ ផេនបន្ថែមទៀតនៅចុងបញ្ចប់ នៃសភាបន្ទាប់ប្រហែលឆ្នាំ២០២៩ ។

ការសន្យាទាំង២ នឹងយកពន្ធលើប្រាក់ចំណូលពី២០ ផែនមកនៅត្រឹម១៦ផែនវិញ ។

លោក Sunak បានថ្លែងថា ផែនការនេះនឹងកំណត់ពីការកាត់ពន្ធលើប្រាក់ចំណូលដ៏ធំបំផុត ចាប់តាំងពីសម័យលោកស្រី Margaret Thatcher ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top