CNN ៖ ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi និងសមាជិកសភាមួយចំនួនទៀត កំពុងបំពេញទស្សនកិច្ច នៅប្រទេសសិង្ហបុរីនៅថ្ងៃចន្ទ ដែលជាការឈប់ សម្រាកជាផ្លូវការលើកដំបូង របស់ពួកគេនៅក្នុងដំណើរទេសចរណ៍ អាស៊ីដ៏ល្បី ដែលបានទាក់ទាញ ការចាប់អារម្មណ៍ពីអន្តរជាតិ ជុំវិញការរំពឹងទុកថា លោកស្រីអាចនឹង ទៅទស្សនកិច្ចកោះតៃវ៉ាន់ ។
ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ របស់គណៈប្រតិភូ ទៅកាន់ប្រទេសសិង្ហបុរី នឹងរួមបញ្ចូលកិច្ចប្រជុំ ជាមួយប្រធានាធិបតីសិង្ហបុរី Halimah Yacob និងនាយករដ្ឋមន្ត្រីលោក Lee Hsien Loong រួមជាមួយនឹងគណៈរដ្ឋមន្ត្រីមួយចំនួន នេះបើយោង តាមក្រសួងការបរទេស របស់ប្រទេសសិង្ហបុរី។
លោកស្រី Pelosi ក៏ត្រូវបានគេរំពឹងថា នឹង ចូលរួមពិធីទទួលស្រាក្រឡុក ដែលធ្វើឡើងដោយសភាពាណិជ្ជកម្ម អាមេរិកក្នុងទីក្រុង-រដ្ឋនៅរសៀលថ្ងៃច័ន្ទនេះ ។
មុនពេលទៅដល់ឥណ្ឌូប៉ាស៊ីហ្វិក គណៈប្រតិភូរបស់លោកស្រី Pelosi បានឈប់នៅកោះហាវ៉ៃ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ពីការិយាល័យរបស់លោកស្រី កាលពីថ្ងៃអាទិត្យ ។
គណៈប្រតិភូរបស់លោកស្រី ក៏មានគម្រោងទៅបំពេញ ទស្សនកិច្ចនៅប្រទេស ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ជាកន្លែងដែលកិច្ចប្រជុំកម្រិត ខ្ពស់នឹងត្រូវធ្វើឡើង ដើម្បីដោះស្រាយ “ផលប្រយោជន៍រួម” រួមទាំងពាណិជ្ជកម្ម ការរាតត្បាតដោយជំងឺកូវីដ-១៩ និងវិបត្តិអាកាសធាតុ៕