តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា មេបញ្ជាការយោធាកំពូល អ៊ីរ៉ង់បានឲ្យដឹងថា ការឈានដល់ឥទ្ធិពលនយោបាយសកលរបស់សហរដ្ឋអាមេរិក កំពុងធ្លាក់ចុះ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ប្រធានក្រុមឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោក Hossein Salami បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាទៅកាន់សន្និសីទមួយ ដែលមានការចូលរួមដោយនាយកនយោបាយរបស់ IRGC ។
លោក Salami បានលើកឡើងថា រាល់ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើតរដ្ឋាភិបាលក្នុងបណ្តាប្រទេសក្នុងតំបន់ កំពុងបញ្ចប់ដោយការបរាជ័យ “ក្នុងទម្រង់ជាដូមីណូ” ដូចដែលបានបង្ហាញឱ្យឃើញនៅក្នុងការរត់គេចពីទីក្រុងវ៉ាស៊ីនតោន ពីប្រទេសអាហ្វហ្គានីស្ថាន និងការបរាជ័យផ្សេងៗទៀត។
លោក បាន កត់ សម្គាល់ ថា “ទាំង អស់ នេះ ជា សញ្ញា បង្ហាញ ពី ព្រឹត្តិការណ៍ ដ៏ សំខាន់ មួយ ដែល ជា ការ បរាជ័យ របស់ សហរដ្ឋ អាមេរិក”។ ការអត្ថាធិប្បាយលើដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ាថ្មីៗរបស់ប្រធានាធិបតីអាមេរិក មេបញ្ជាការអ៊ីរ៉ង់បានឲ្យដឹងថា លោក ចូ បៃដិន បានត្រឡប់មកផ្ទះវិញដោយដៃទទេដោយគ្មានសមិទ្ធផលអ្វីទាំងអស់៕
ប្រែសម្រួល ឈូក បូរ៉ា