ព័ត៌មានអន្តរជាតិ

The Times៖ ព្រះអង្គម្ចាស់ Charles របស់អង់គ្លេស បានយកប្រាក់របស់គ្រួសារ Bin Laden 

" "

បរទេស៖ សារព័ត៌មាន The Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ព្រះអង្គម្ចាស់ Charles របស់ចក្រភពអង់គ្លេស “បានធានាដោយផ្ទាល់” នូវការបរិច្ចាគចំនួន ១ លានផោន (១,២ លានដុល្លារ) ដល់អង្គការសប្បុរសធម៌របស់លោកពីគ្រួសារ Osama bin Laden ក្នុងឆ្នាំ ២០១៣ ។ ព្រះអង្គម្ចាស់នៃប្រទេសវែលទើបតែត្រូវបាន ពិនិត្យពិច័យនាពេលថ្មីៗនេះសម្រាប់ការយក “កាបូបលុយ” ពីគ្រួសាររាជវង្សកាតា។ 

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រភពរបស់កាសែតបានអះអាងថា Charles “បានទូទាត់កំរៃជើងសារ” បន្ទាប់ពីកិច្ចប្រជុំឯកជនមួយជាមួយ Bakr និង Shafiq bin Laden នៅឯគេហដ្ឋានរបស់លោក Clarence House នៅទីក្រុងឡុងដ៍ ក្នុងខែតុលា ឆ្នាំ ២០១៣ ។ Bakr និង Shafiq គឺជាបងប្អូនបង្កើតរបស់ Osama Bin Laden ដែលជាមេដឹកនាំអាល់កៃដា និងជាមេក្លោងវាយប្រហារភេរវកម្មនៅអាមេរិក ១១កញ្ញា ដែលត្រូវបានបាញ់សម្លាប់ដោយកងកម្លាំង ពិសេសរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសប៉ាគីស្ថាន ពីរឆ្នាំមុនពេលកិច្ចប្រជុំ។

" "

យោងតាមកាសែត The Times ព្រះអង្គម្ចាស់ Charles បានយល់ព្រមចំពោះការបរិច្ចាគនេះ បើទោះបីជាមានការជំទាស់ពីបុគ្គលិករបស់លោក និងមូលនិធិសប្បុរសធម៌ Prince of Wales (PWCF) ក៏ដោយ។ ព្រះអង្គម្ចាស់ Charles ត្រូវបានគេរាយការណ៍ថា បានជ្រើសរើសមិនប្រគល់ប្រាក់មកវិញទេ ព្រោះការធ្វើដូច្នេះ នឹងធ្វើឱ្យបងប្អូនអាម៉ាស់។

" "

ទោះយ៉ាងណាក៏ដោយ ប្រធាន PWCF លោក Sir Ian Cheshire បានប្រាប់កាសែតថា អ្នកទទួលបន្ទុករបស់អង្គការសប្បុរសធម៌ទាំងប្រាំ “បានយល់ព្រមទាំងស្រុង” ដើម្បីទទួលយកការបរិច្ចាគនេះ បន្ទាប់ពីស្តាប់ការព្រួយបារម្ភ។ ប្រភពមួយផ្សេងទៀតបានប្រាប់កាសែត The Guardian ថា ព្រះអង្គម្ចាស់មិនត្រូវបានជំរុញ ឱ្យប្រគល់ប្រាក់នេះទេ ហើយបានជំទាស់នឹងការលើកឡើង ដែលថាព្រះអង្គបានចុះកិច្ចព្រមព្រៀងផ្ទាល់។

គណៈកម្មាការសប្បុរសធម៌ របស់ចក្រភពអង់គ្លេស បានទម្លាក់ការស៊ើបអង្កេតកាលពីសប្តាហ៍មុន លើការបរិច្ចាគជាច្រើនលានផោនដែលធ្វើឡើង ដោយគ្រួសាររាជវង្សកាតាដល់ PWCF ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ អង់គ្លេសបានរាយការណ៍កាលពីខែមុនថា ព្រះអង្គម្ចាស់ Charles បានទទួលកាបូបពេញដោយសាច់ប្រាក់សរុបជាង ២,៥ លានផោន (៣,០៧ លានដុល្លារ) ក្នុងអំឡុងពេលជួបជាមួយ Sheikh Hamad bin Jassim bin Jaber al Thani ចន្លោះឆ្នាំ ២០១១ និង ឆ្នាំ២០១៥ ។ Al Thani បានបម្រើការជានាយករដ្ឋមន្ត្រីរបស់ប្រទេសកាតារវាងឆ្នាំ ២០០៧ និង ២០១៣៕

ប្រែសម្រួលៈ ណៃ តុលា

To Top