ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភា៖ រុស្ស៊ីនឹងជួយស៊ែប៊ី ក្នុងករណីផ្ទុះជម្លោះ

បរទេស៖ សមាជិកព្រឹទ្ធសភារុស្ស៊ីម្នាក់ បាននិយាយថា ប្រសិនបើភាពតានតឹងរវាងប្រទេស ស៊ែប៊ី-កូសូវ៉ូ ឈានចូលទៅក្នុងជម្លោះដាច់អហង្ការ នោះរដ្ឋាភិបាល ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់ទីក្រុងបែលក្រាដ របស់ ស៊ែប៊ីដោយមិនដើរតួនាទី ដោយផ្ទាល់នោះឡើយ។ ភាគីទាំងពីរ ស៊ែប៊ី-គុសូវ៉ូ បានប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យ ដោយក្រុមបាតុករបានសាងសង់របាំងការពារ ហើយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណត្រូវបាន គេរាយការណ៍ថាបានបាញ់ទៅលើប៉ូលីសកូសូវ៉ូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សមាជិកក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក Vladimir Dzhabarov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti ថា “វាមានគ្រោះថ្នាក់ខ្លាំងណាស់ វាជាចំណុចកណ្តាលនៃទ្វីបអឺរ៉ុប ហើយអ្វីៗអាចបញ្ចប់ដោយ ភាពសោកសៅបំផុត ពីព្រោះកងកម្លាំងណាតូកំពុងឈរជើងនៅទីនោះ (ក្នុងទីក្រុងកូសូវ៉ូ)”។ 

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសមាជិកសភា គឺថា ស្ថានការណ៍ “អាចនឹងបញ្ចប់ដោយជម្លោះប្រដាប់អាវុធ ហើយភ្លាមៗនៅពេលដែលបណ្តាប្រទេសណាតូចូលទីនោះ ប្រាកដណាស់ វាមានគ្រោះថ្នាក់ដែលប្រទេសផ្សេងទៀតដែល ជាសម្ព័ន្ធមិត្តរបស់ស៊ែប៊ី នឹងត្រូវបានអូសទាញ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top