ព័ត៌មានអន្តរជាតិ

លោក Putin លើកឡើងយកបញ្ហាសង្គ្រាម នុយក្លេអ៊ែរមកថ្លែងការ

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះបានធ្វើការ ថ្លែងអំពីបញ្ហាធ្វើសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីសមភាគីលោក Joe Biden ប្រធានាធិបតីអាមេរិកបានធ្វើការស្នើសុំចរចាគ្នា ដើម្បីបង្កើតកត្តាសញ្ញាថ្មីមួយសម្រាប់ការគ្រប់គ្រង អាវុធរវាងប្រទេសទាំងពីរ។

លោក Putin បានថ្លែងថា៖ រុស្សីតែងតែធ្វើតាមការណែនាំនិងគោរពតាមកិច្ចព្រមព្រៀងនានា។ កាតព្វកិច្ចរបស់យើងគឺស្ថិតនៅក្រោមការយល់ព្រមរវាង២ភាគី ជាមួយនឹងអាមេរិកដើម្បី អាចកាត់បន្ថយការប្រើប្រាស់អាវុធឲ្យបានកាន់តែច្រើនបំផុត តាមដែលអាចធ្វើទៅបាន។

លោក Putin ក៏បានលើកឡើងអំពីបញ្ហា នុយក្លេអ៊ែរផងដែរថាវាគឺជាសង្គ្រាមដែលគ្មានអ្នកឈ្នះនោះទេ ដូចនេះវាមិនគួរត្រូវបានប្រើប្រាស់ឬយកមក ដើម្បីធ្វើសង្គ្រាមរវាងគ្នានោះដែរ។

គួរឲ្យដឹងដែរថាមុននេះបន្តិច លោកប្រធានាធិបតីអាមេរិក Joe Biden បានធ្វើសេចក្តីថ្លែងការណ៍មួយ ដើម្បីស្នើសុំឲ្យរុស្សីចូលរួមក្នុងការចរចាគ្នា ឡើងវិញម្តងទៀតដើម្បីបង្កើត ឲ្យបាននូវកិច្ចព្រមព្រៀងគ្រប់គ្រង អាវុធថ្មីមួយទៀតត្រៀម យកមកជំនួសកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ START ដែល

នឹងត្រូវផុតកំណត់ នាឆ្នាំ២០២៦ខាងមុខនេះ ហើយនោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top