ព័ត៌មានអន្តរជាតិ

លោក Putin ៖ លោកខាងលិច យកគោលការណ៍ ពាណិជ្ជកម្មសកល ទៅចោលក្នុងធុងសំរាម

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថា លោកខាងលិច បានបរាជ័យ ក្នុងការដោះស្រាយបញ្ហា នានាប៉ុន្តែបែរជានាំគ្នា បង្កើនការដាក់ទណ្ឌកម្មជាច្រើន ទៅវិញ ដែលធ្វើបែបនេះ វាមានរូបភាពដូចជាកំពុងយកគោលការណ៍ ធ្វើពាណិជ្ជកម្ម របស់សកលលោក ទៅចាក់ចោលក្នុងធុងសំរាម។

ថ្លែងទៅកាន់កិច្ចប្រជុំ តាមអនឡាញមួយ នៅក្នុងចំណោមអ្នកពាណិជ្ជករ លោហៈ របស់ប្រទេសលោកប្រធានាធិបតី បានធ្វើការលើកឡើងថា វិស័យមួយនេះ នៅតែបន្តប្រឈមមុខ ទៅនឹងបញ្ហាជាច្រើននៅឡើយ ជាពិសេសចំពោះមុខទណ្ឌកម្ម ដែលធ្វើឡើងពីសំណាក់ លោកខាងលិច ដែលក្នុងនោះមានដូចជាការកំណត់ចំនួន អាចលក់ចូលក្នុងទីផ្សារ អន្តរជាតិ និងបម្រាមនៃការទិញវត្ថុធាតុដើម ពីរុស្សីជាដើម។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តបែបនេះថា៖ ដូចដែរខ្ញុំបាននិយាយការសម្រេចចិត្តទាំងនោះ គឺត្រូវបានធ្វើឡើងដោយលោកខាងលិច ដើម្បីតែអត្ថប្រយោជន៍នយោបាយប៉ុណ្ណោះ និងសម្រាប់ក្រុមអ្នកចូលចិត្ត ស្វែងរកឱកាស ដើម្បីខ្លួនឯង ដោយមិនបានឆ្លុះបញ្ចាំង អំពីភាពពិតនិងមូលដ្ឋានគ្រិះ នៃគោលនយោបាយអន្តរជាតិ និងគោលនយោបាយ សេដ្ឋកិច្ចសកល ឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top