បរទេស៖ រដ្ឋបាលអាមេរិកក្រោមការដឹកនាំ របស់លោកប្រធានាធិបតី Joe Biden បានធ្វើការព្រមានថាចិនអាចនឹងបង្កើតជាភាពតានតឹងផ្នែកនយោបាយ ជុំវិញបញ្ហាកោះតៃវ៉ាន់ហើយក្នុងនោះ ប្រហែលជានឹងមានសកម្មភាព បង្កហេតុដោយប្រើប្រាស់យោធាផងដែរ។
ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីអាមេរិកប្រកាសអំពីផែនការបំពេញទស្សនកិច្ច របស់លោកស្រីប្រធានសភា Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ និងត្រូវបានព្រមានជាច្រើនដងពីសំណាក់ ប្រទេសចិនជារឿយៗ។

លោក John Kirby អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានបញ្ជាក់ថា៖ ចិនទំនងជានឹងរៀបចំផែនការក្នុងការ ធ្វើសកម្មភាពយោធាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះដែលមានដូចជា ការបាញ់មីស៊ីលទៅកាន់ច្រកសមុទ្រ របស់កោះតៃវ៉ាន់ជាដើមដែលនេះគឺជាសកម្មភាពបង្កហេតុ និងប្រឆាំងទៅនឹងបទដ្ឋានសកលតាមរយៈការហោះហើរ ពីលើដែនអាកាសនៃកោះតៃវ៉ាន់ផង។
គួរឲ្យដឹងដែរថា តាមផែនការលោកស្រី Pelosi អាចនឹងធ្វើដំនើរទៅដល់កោះតៃវ៉ាន់ នៅថ្ងៃអង្គារនេះគឺជាផ្នែកនៃទស្សនកិច្ចក្នុងតំបន់អាស៊ី របស់លោកស្រីកិតចាប់តាំងតែពីថ្ងៃអាទិត្យមក៕
ប្រែសម្រួល៖ ស៊ុន លី
