ព័ត៌មានអន្តរជាតិ

លោក Biden ផ្តល់សំណើរមួយដើម្បីអាច ពិភាក្សាលើកិច្ចព្រមព្រៀងអាវុធ ជាមួយនឹងចិននិងរុស្សី

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទម្សិលមិញនេះបានចេញ សេចក្តីថ្លែងការណ៍មួយនៅឯសន្និសិទស្តីអំពី កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធលើកទី១០ ហៅឈ្មោះថា NPT ដោយបានអំពាវនាវឲ្យ មានការត្រៀមរៀបចំខ្លួន ជាមុនពីសំណាក់ប្រទេសរុស្សី ក្នុងការពិភាក្សាគ្នាទៅលើបញ្ហាបង្កើត កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធថ្មីមួយទៀតនាពេលខាងមុខជាមួយគ្នា។

លោកប្រធានាធិបតីអាមេរិករូបនេះ ក៏បានបង្ហាញពីជំហដើម្បីឲ្យមានការចូលរួម សំណាក់ប្រទេសចិនផងដែរ ហើយដោយបានបញ្ជាកា់បែបនេះថា៖ នៅថ្ងៃនេះរដ្ឋបាលរបស់ខ្ញុំ គឺបានត្រៀមរួចរាល់ហើយក្នុងការចរចា ដើម្បីបង្កើតឲ្យបាន នូវកិច្ចព្រមព្រៀងគ្រប់គ្រង អាវុធថ្មីមួយដែលអាចយកមកជំនួសកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ START ដែលនឹងត្រូវផុតសុពលភាពនាឆ្នាំ២០២៦ខាងមុខ ទៅហើយនោះប៉ុន្តែវាទាមទារចាំបាច់នូវការប្តេជ្ញាចិត្តឲ្យ បានខ្លាំងក្លាពីសំណាក់
ភាគីដែលចូលរួម។

នៅក្នុងសេចក្តីថ្លែងការណ៍ នេះផងដែរលោក​ Biden ទោះបីជាយ៉ាងណាក្តីបានអះអាងថា រដ្ឋាភិបាលទីក្រុងមូស្គូ បានធ្វើឲ្យខូចខាតដល់សន្តិភាពរបស់អឺរ៉ុប និងការបង្កហេតុដោយយោធានៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។

លោកបន្តថា៖ នៅក្នុងស្ថានភាពបែបនេះ រុស្សីគួរតែបង្ហាញពីសកម្មភាពថាខ្លួនបានត្រៀមរៀបចំខ្លួន ក្នុងការធ្វើការងារជាមួយគ្នាធ្វើយ៉ាងណា ឲ្យភាគីទាំងសងខាង អាចបង្កើតបាននូវកិច្ចព្រមព្រៀងគ្រប់គ្រង អាវុធថ្មីមួយដែលក្នុងនោះ
រដ្ឋាភិបាលក្រុងប៉េកាំង ក៏គួរតែមានការចូលរួម ជាមួយគ្នាផងដែរ៕

ប្រែសម្រួល៖ស៊ុន លី

To Top