ពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣០ ខែកក្កដា កិច្ចប្រជុំនៃការងាររណសិរ្សរួបរួមនៃមជ្ឈិមចិន បានបើកធ្វើនៅក្រុងប៉េកាំង។ លោកXi Jinping ប្រធានរដ្ឋចិនបានអញ្ជើញ ចូលរួមកិច្ចប្រជុំ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។
លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំនេះជាខួបទី ១០០ នៃការដែលបក្សកុម្មុនីស្តចិនលើកឡើង នូវគោលនយោបាយរណសិរ្សរួបរួមដោយជាក់លាក់។ ភារកិច្ចជាមូលដ្ឋាន នៃរណសិរ្សរួបរួមស្នេហាជាតិ ក្នុងយុគសម័យថ្មីគឺ ប្រកាន់ខ្ជាប់នូវការណែនាំពីគំនិតសង្គមនិយមមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី ប្រកាន់ខ្ជាប់ការដឹកនាំ របស់បក្សកុម្មុយនីស្តចិន ប្រកាន់ខ្ជាប់នូវមាគ៌ាសង្គមនិយមមានលក្ខណៈពិសេសចិន ជ្រោងទង់ស្នេហាជាតិនិងសង្គមនិយម ប្រកាន់ខ្ជាប់នូវការរួបរួម រវាងកភាពនិងពហុភាព ជំរុញទំនាក់ទំនងរវាងជនជាតិ ទំនាក់ទំនងរវាងសាសនា ទំនាក់ទំនងរវាងវណ្ណៈ ទំនាក់ទំនងរវាងជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេសឱ្យមានភាពចុះសម្រុងគ្នា ក៏ដូចជាជំរុញឱ្យកុលបុត្រកុលធីតាចិន ទាំងក្នុងនិងក្រៅប្រទេសរួបរួមគ្នាតស៊ូប្រឹងប្រែង ដើម្បីប្រមូលផ្តុំកម្លាំងក្នុងការកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ និងសម្រេចការស្តារភាពរុងរឿងដ៏មហិហា របស់ប្រជាជាតិចិនឡើងវិញ៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន