ព័ត៌មានអន្តរជាតិ

កងទ័ពប្រទេសចិន បំពេញបន្ថែមថាមពលវិជ្ជមាន កាន់តែច្រើន ក្នុងសន្តិភាព និងការអភិវឌ្ឍនៃពិភពលោក

ថ្ងៃទី១ខែសីហា ឆ្នាំ២០២២ជាខួបទី៩៥ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។ ចាប់តាំងពីសាធារណៈរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើងមក បានអនុវត្តគោលនយោបាយការពារជាតិ ប្រកបដោយលក្ខណៈការពារជាប់រហូតមក មិនដែលបង្កសង្គ្រាមណាមួយដោយម្ចាស់ការ និងមិនដែលឈ្លានពានទឹកដី ប្រទេសដទៃទៀតសូម្បីតែមួយអ៊ីញ ។ បច្ចុប្បន្ននេះ កងទ័ពប្រទេសចិន មិនត្រឹមតែជាមហាកំពេងដែកថែប ដែលគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍ អភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងក៏ក្លាយជាកម្លាំងដ៏មុតមាំក្នុងការគាំពារសន្តិភាពពិភពលោកផងដែរ ។

កាលពីខែមេសាឆ្នាំ១៩៩០ ក្នុងរបាយការណ៍សង្ខេប នៃសកម្មភាពរក្សាសន្តិភាព អង្គការសហប្រជាជាតិ បានលេចចេញដំណឹងអំពីទាហានចិនជាលើកដំបូង៖ អ្នកសង្កេតការយោធា៥នាក់ ដែលមកពីកងទ័ពប្រទេសចិន បានទៅដល់ក្រុងដាម៉ាស រដ្ឋធានីស៊ីរី ។ នេះបានក្លាយជាសាក្សីប្រវត្តិសាស្ត្រ នៃការដែលកងទ័ពប្រទេសចិន ចូលរួមសកម្មភាព រក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ។

ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងទៅនេះ ចិនបានចូលរួមសកម្មភាពរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ ចំនួន២៥លើក ជាបន្តបន្ទាប់ ចាត់បញ្ជូននាយទាហាននិងពលទាហាន រក្សាសន្តិភាពសរុបជិត៥ម៉ឺននាក់ ហើយមានទាហានចិនចំនួន១៦នាក់ បានពលីជីវិតដើម្បីបុព្វហេតុសន្តិភាព ។ ចិនបានក្លាយជាប្រទេស ដែលចាត់បញ្ជូនទាហានច្រើនបំផុត ក្នុងចំណោមរដ្ឋសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ ហើយក៏ជាប្រទេសផ្តល់ប្រាក់ទុនច្រើនទីពីរ ក្នុងសកម្មភាពរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិផងដែរ ដែលត្រូវគេប្រសិទ្ធនាមថា ជា “កត្តាគន្លឹះនិងកម្លាំងគន្លឹះ នៃសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ” ។

ជាពិសេសគឺក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ កងទ័ពប្រទេសចិនបានបំពេញបន្ថែមថាមពលវិជ្ជមាន កាន់តែច្រើនក្នុងសន្តិភាព និងការអភិវឌ្ឍពិភពលោក ។ នៅឆ្នាំ២០១៣ ចិន បានចាត់បញ្ជូនកងកម្លាំងឆ្មាំការពារ ដែលមានសមាជិក១៧០នាក់ ទៅប្រទេសម៉ាលីជាលើកដំបូង ចាត់បញ្ជូនក្បួនការពារនាវាចរណ៍ នៃកងទ័ពជើងទឹកចំនួន៤១លើក ទៅកាន់ឈូងសមុទ្រ Aden និងលំហសមុទ្រសូម៉ាលីជាបន្តបន្ទាប់ ដើម្បីអមដំណើរនិងការពារសុវត្ថិភាពរបស់នាវាចិន និងបរទេសជាង៧ពាន់គ្រឿង នាវាពេទ្យ “Peace Ark”បានទៅដល់ប្រទេសនិងតំបន់ចំនួន៤៣ ដើម្បីផ្តល់សេវាព្យាបាលជំងឺ ដល់មនុស្សជាង២សែន៣ម៉ឺននាក់ក្នុងតំបន់ ព្រមទាំងបានធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយកងទ័ពរបស់ប្រទេស ចំនួនជាង៥០។ល។ កងទ័ពប្រទេសចិនបានផ្តល់ផលិតផលសន្តិសុខសាធារណៈ ដូចជាការរក្សាសន្តិភាព ការពារនាវាចរណ៍ ការជួយសង្គ្រោះមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ជាដើម ដល់សហគមន៍អន្តរជាតិជាបន្តបន្ទាប់ ដើម្បីបកស្រាយពីទស្សនៈសហគមន៍រួមវាសនាមនុស្សជាតិតាមរយៈការអនុវត្តជាក់ស្តែង ។

ពិភពលោកបច្ចុប្បន្ននេះ មិនសូវមានស្ថិរភាពនោះទេ គំនិតសង្គ្រាមត្រជាក់ អនុត្តរភាពនិយម និងអំណាចផ្តាច់ការខាងនយោបាយ បានវិវឌ្ឍដោយផ្ទុយនឹងនិន្នាការទូទៅ “ភាពមិនប្រាកដប្រជា”ហាក់ដូចជាដំពពកខ្មៅ ដែលរសាត់នៅពីលើមនុស្ស ។ ប្រឈមមុខនឹងពិភពលោកដែលប្រកបដោយ ភាពច្របូកច្របល់ កងទ័ពប្រទេសចិនដើរចេញពីរដ្ឋ ដើម្បីជំរុញការអនុវត្តជាក់ស្តែង នូវគំនិតផ្តួចផ្តើមសន្តិសុខសកល ក៏ដូចជាបំពេញបន្ថែមនូវ “ភាពប្រាកដប្រជា”ក្នុងសន្តិភាពពិភពលោក ឥតឈប់ឈរផងដែរ ។

“ក្នុងពិភពលោកដ៏ចម្រុះបែប ខ្ញុំប្រហែលគ្រាន់តែជារោមបក្សីមួយប៉ុណ្ណោះ ប៉ុន្តែរោមបក្សី ក៏បានផ្ទុកក្តីបំណងសន្តិភាពផងដែរ ។”នេះជាគោលបំណងរបស់លោកស្រី He Zhihong ទាហានរក្សាសន្តិភាពរបស់ចិន ដែលបានពលីជីវិតនៅពេលបំពេញភារកិច្ច នៅហៃទី ហើយក៏បានឆ្លុះបញ្ចាំង ពីការស្វែងរកឥតឈប់ឈរ របស់កងទ័ពប្រទេសចិនថា ពោលគឺ ធ្វើឱ្យពន្លឺសន្តិភាពបំភ្លឺទូទាំងពិភពលោក ៕អត្ថបទ វិទ្យុមិត្តភាពកម្ពុជាចិន

To Top