ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ សន្យាជួយតៃវ៉ាន់ ប្រសិនបើចិន សម្រេចបើកការវាយប្រហា ណាមួយ

បរទេស៖ រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ លោកស្រី Annalena Baerbock កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ បានចេញ សេចក្តីប្រកាសមួយ នៅក្នុងពេលគាត់ចូលរួម កិច្ចប្រជុំក្នុងទីក្រុងញូវយ៉ក ថាអាល្លឺម៉ង់ សុំព្រមានចិន ថាមិនគួរសម្រេច យកការគំរាម កំហែងតៃវ៉ាន់ជាដំណោះស្រាយនោះឡើយ បើមិនដូច្នេអាល្លឺម៉ង់ នឹងចេញមុខជួយដល់កោះតៃវ៉ាន់ ភ្លាម។

លោកស្រី Baerbock បន្តទៀតថា៖ពួកយើងមិនទទួលបានឡើយ នៅពេលដែលច្បាប់អន្តរជាតិ ត្រូវបានបំពាន ហើយប្រទេស ដែលធំជាងបែរជា បើកការវាយប្រហារ ទៅលើប្រទេស ដៃលតូចជាងនោះ។

គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍ របស់លោកស្រី Baerbock ត្រូវបានធ្វើឡើងនៅក្រោយ ពេលបន្តិចដែលស្ថានភាពតានតឹង រវាង ចិននិងអាមេរិក បានកើនឡើងកំដៅយ៉ាងខ្លាំង ដោយសារតែដំណើរទស្សនកិច្ច របស់លោកស្រី ប្រធានសភាអាមេរិក Nancy Pelosi បានចាប់ផ្តើមធ្វើឡើង ជាផ្លូវការ នៅកោះតៃវ៉ាន់ ទោះរងការព្រមានខ្លាំង ពីរដ្ឋាភិបាលប៉េកាំងក្តី៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top