ព័ត៌មានអន្តរជាតិ

ចិនថា អាមេរិក និងកោះតៃវ៉ាន់ ជាអ្នកបំផ្លាញសន្តិភាព

បរទេស៖ លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋរបស់ចិនបានទទូចថា ថ្នាក់ដឹកនាំនៅទីក្រុងតៃប៉ិ និងសហរដ្ឋអាមេរិក ជាអ្កទទួលខុសត្រូវក្នុងការ បង្កើតជម្លោះរវាងភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Ma បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen និងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) “ពឹងផ្អែកលើការគាំទ្រពីខាងក្រៅ ដោយស្ម័គ្រចិត្តទទួលយក តួនាទីរបស់កូនអុក និងបង្កើនការញុះញង់ ក្នុងដំណើរស្វែងរកឯករាជ្យ” ។ លោក Ma បាននិយាយកាលពីថ្ងៃអង្គារ ដោយសំដៅទៅលើដំណើរទស្សនកិច្ចរបស់ ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកជា ផ្នែកមួយនៃទឹកដីរបស់ខ្លួន។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា «អាមេរិកបានបង្កើនកិច្ចខិតខំប្រឹងប្រែង របស់ពួកគេ ដើម្បីព្យាយាមលេងសន្លឹកបៀរតៃវ៉ាន់ ដោយបានបន្ថែមប្រេង ជាបន្តបន្ទាប់ក្នុងការ ធ្វើផែនការទប់ស្កាត់ចិន តាមរយៈតៃវ៉ាន់»។

តៃប៉ិ និងវ៉ាស៊ីនតោននឹងមិនអាច លាងជម្រះខ្លួនឯងបានឡើយ ដោយមិនគិតពី “ល្បិច” ដែលពួកគេអាចប្រើដើម្បីធ្វើដូច្នេះបានទេ ព្រោះ “ពួកគេជាអ្នកបង្កើតជម្លោះ រវាងភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ [ដែលបំបែកកោះ និងចិនដីគោក] ជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់៕

ប្រែសម្រួល៖ ណៃ តុលា

To Top