ព័ត៌មានអន្តរជាតិ

Washington Post៖ វិបត្តិពិតប្រាកដរបស់ កោះតៃវ៉ាន់ គឺទើបតែចាប់ផ្តើមតែប៉ុណ្ណោះ

បរទេស៖ អ្នកសរសេរអត្ថបទរបស់កាសែត Washington Post បានអះអាងថា ផលប៉ះពាល់កាន់តែទូលំទូលាយ នៃដំណើរទស្សនកិច្ចរបស់ ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ នឹងកើតមានឡើងជាច្រើនសប្តាហ៍ ខែ និងឆ្នាំ” បន្ទាប់ពីលោកស្រីត្រឡប់មកពី ដំណើរទស្សនកិច្ចវិញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្ ២០២២ បានឱ្យដឹងថា ដោយដកស្រង់ប្រភពនៅក្នុង រដ្ឋបាលសហរដ្ឋអាមេរិក អ្នកសរសេរគោលនយោបាយ ការបរទេសរបស់កាសែត Washington Post លោក Josh Rogin បានព្យាករណ៍ថា ខណៈដែលយោធាចិនអាចឆ្លើយតប ទៅនឹងដំណើរដែលនាំឱ្យ បែកបាក់របស់លោកស្រី Pelosi ក្នុងរយៈពេលខ្លីជាមួយនឹង “ចលនាឈ្លានពាន” ដូចជាការបាញ់មីស៊ីល ទីក្រុងប៉េកាំងប្រហែលជានឹងប្រឹងប្រែង អស់ពីសមត្ថភាពដើម្បីការពារជម្លោះ ដែលងាកចេញពីការគ្រប់គ្រង។

ការឆ្លើយតបរបស់ចិន “នឹងកើតឡើងជាដំណាក់កាលៗ ហើយមិនសំខាន់នៅក្នុងដែនយោធានោះទេ” លោក Rogin បានសរសេរនៅក្នុងមតិមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បន្ទាប់ពីប្រធានសភាអាមេរិក បានទៅដល់កោះគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ លោកបានបន្ថែមថា ការអភិវឌ្ឍន៍បែបនេះអាច “ផ្លាស់ប្តូរទំនាក់ទំនងអាមេរិក-ចិន ជារៀងរហូត” ខណៈពេលដែលដាក់កោះតៃវ៉ាន់ នៅក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរ។

យោងតាមអ្នកកាសែត មន្ត្រីអាមេរិកមួយចំនួនជឿថា “មានការជាប់ពាក់ព័ន្ធក្នុងជួរថ្នាក់ដឹកនាំចិន” ដែលមានបំណងចង់ប្រើ ដំណើររបស់លោកស្រី Pelosi ជាលេសដើម្បីផ្លាស់ប្តូរឥរិយាបថ របស់ចិននៅក្នុងតំបន់ ខណៈពេលដែលបង្កើនវត្តមានយោធារបស់ខ្លួន។ មន្ត្រីអាមេរិកគិតថា ការសងសឹករយៈពេលខ្លី ក៏អាចកំណត់គោលដៅសេដ្ឋកិច្ច និងសង្គមរបស់តៃវ៉ាន់ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top