ព័ត៌មានអន្តរជាតិ

អ្នកការទូតកំពូលចិន៖ ការវិលត្រឡប់របស់តៃវ៉ាន់ ទៅកាន់មាតុភូមិ ជាប្រវត្តិសាស្ត្រ ដែលមិនអាចជៀសបាន

ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃពុធ បានបញ្ជាក់យ៉ាងច្បាស់នៅទីនេះ នូវជំហរដ៏ឧឡារិករបស់ប្រទេសចិន ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន។

លោក Wang Yi ដែលកំពុងចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi គឺជាដំណើរដ៏ពេញលេញមួយ។

លោកបានលើកឡើងថា ភាគី​អាមេរិក​ដែល​ស្ថិត​ក្រោម​ការ​ក្លែង​បន្លំ​នៃ​អ្វី​ដែល​ហៅ​ថា លទ្ធិ​ប្រជាធិបតេយ្យ កំពុង​តែ​ប្រព្រឹត្ត​អំពើ​ដ៏​សាហាវ​ឃោរឃៅ​នៃ ​ការ​រំលោភ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​ចិន។

លោកបន្ដថា កងកម្លាំងអបគមន៍ “ឯករាជ្យតៃវ៉ាន់” បែបនេះតំណាងដោយ Tsai Ing-wen ពាក់អាវធំរបស់សហរដ្ឋអាមេរិក បានក្បត់ភាពសុចរិតនៃ បុព្វហេតុជាតិដ៏អស្ចារ្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបន្ថែមថា ការអនុវត្តខុសឆ្គងទាំងនេះនឹងមិនផ្លាស់ប្តូរការយល់ស្របជាអន្តរជាតិ ដែលថាមានប្រទេសចិនតែមួយទេ ហើយក៏នឹងមិនផ្លាស់ប្តូរ និន្នាការប្រវត្តិសាស្ត្រ ដែលតៃវ៉ាន់នឹងត្រលប់ទៅមាតុភូមិវិញនោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top