បរទេស ៖ ចិនកំពុងធ្វើសមយុទ្ធយោធា នៅជិតកោះតៃវ៉ាន់ ដែលទំនងជាមានកំហឹង បន្ទាប់ពីប្រធានសភាអាមេរិក គឺលោកស្រី Nancy Pelosi បានទៅទស្សនាទឹកដីកោះ ជម្លោះមួយនេះ ។
យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា យោធាចិន កំពុងដំណើរការ ការហ្វឹកហ្វឺនប្រយុទ្ធបាញ់គ្រាប់ពិត នៅច្រកសមុទ្រតៃវ៉ាន់ ទីកន្លែង ដែលជាតំបន់ជម្លោះដែនទឹក រវាងចិនដីគោក និងកោះតៃវ៉ាន់។
យោធាត្រូវបានគេរាយការណ៍ថា កំពុងអនុវត្តការបិទផ្លូវនៅសមុទ្រ និងការបាញ់មីស៊ីល ក៏ដូចជាការប្រយុទ្ធ នៅលើដីគោលផងដែរ។ យោធាចិនកំពុងប្រើប្រាស់ បច្ចេកវិទ្យាទំនើប នៅក្នុងសមយុទ្ធនេះ រួមទាំងយន្តហោះចម្បាំងបំបាំងកាយ J-20 និងកាំជ្រួច DF-17 ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា