ព័ត៌មានអន្តរជាតិ

ភាពតានតឹង នៅតៃវ៉ាន់ធ្វើឲ្យប៉ះពាល់ ដល់ការធ្វើតេស្តមីស៊ីល របស់អាមេរិក

បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថាការធ្វើសមយុទ្ធយោធា របស់កងកម្លាំងយោធាចិន នៅឆ្នេរសមុទ្រក្បែរកោះតៃវ៉ាន់ បានកំពុងរុញច្រានឲ្យមានការពន្យាពេល នៃផែនការធ្វើតេស្តកម្លាំង ទ័ពអាកាស របស់អាមេរិក កាលពីថ្ងៃម្សិលមិញដូចគ្នានេះ។

មីស៊ីលប្រភេទ Minuteman III Intercontinental ballistic (ICMB) ត្រូវបានគេគ្រោងនឹង ធ្វើការបាញ់ធ្វើតេស្ត ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែបែរជាត្រូវបានពន្យាពេលទៅវិញ ដើម្បីអាចកាត់បន្ថយ ភាពតានតឹង ជាមួយនឹងរដ្ឋាភិបាល ក្រុងតៃវ៉ាន់។

ការពន្យាពេលនេះ ត្រូវបានធ្វើឡើង ដោយកាសែត The Wall Street Journal ដោយមន្ត្រីមិនបញ្ជាក់អត្តសញ្ញាណម្នាក់ របស់ក្រសួងការពារជាតិ ខណៈដែលអ្នកនាំពាក្យ ថ្មីរបស់មន្ទីរប៉ង់តាហ្គោន លោក Patrick Ryder នឹងមិនទាន់មកកាន់តំណែង រហូតដល់ចុងខែនេះនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top