បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបជាមួយ នឹងរដ្ឋមន្ត្រីក្រសួង ការបរទេស តួកគី លោក Mevlut Cavusoglu នៅក្នុងទីក្រុងភ្នំពេញ ដើម្បីពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការគ្នា នៅក្នុងតំបន់អាស៊ីខាងកើត និងក៏ដូចជាការប្តេជ្ញាលើកកំពស់ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរផងដែរ ។
លោក Wang បាននិយាយថា ប្រទេសចិន និងតួគី គឺជាអ្នកតំណាង នៃប្លុកសេដ្ឋកិច្ចដ៏ធំមួយរវាងគ្នា ហើយគឺជាភាគី ដែលមានទំនាក់ទំនងនិង គោលជំហស្រដៀងគ្នា ចំពោះបញ្ហាធំៗ របស់សកលលោកទៀតផងដែរ។
លោកបន្តថា ចិនមានបំណងក្នុងការធ្វើការជាមួយនឹងតួកគី ដើម្បីអនុវត្តទៅតាមគោលការណ៍ នៃប្រទេសទាំងពីរក្នុងការ ធ្វើឲ្យមានការកើនឡើង នៃកិច្ចសហប្រតិបត្តិ ដ៏មានទំនុកចិត្ត រវាងប្រទេសទាំងពីរ បូករួមទាំងបញ្ហា សន្តិសុខការអភិវឌ្ឍនិង ការទាញយកប្រយោជន៍ផង៕
ប្រែសម្រួល៖ស៊ុនលី